លោកជំទាវ អ៊ឹង កន្ថាផាវី អញ្ជើញសាកសួរសុខទុក្ខមន្រ្តីរាជការ កំពុងបម្រើការងារនៅទីស្តីការក្រសួងកិច្ចការនារី មុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញសាកសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងបម្រើការងារនៅទីស្តីការក្រសួង មុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌដើម្បីសំដែងនូវការកោតសរសើរចំពោះពួកគាត់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាននូវ សមិទ្ធផលនានាជូនក្រសួង។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានជូនពរដល់មន្រ្តីរាជការទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស សូមទទួលបាននូវសំណាងល្អ សុខសុវត្ថិភាពរាល់ពេលធ្វើដំណើរទាំងទៅ និងវិលត្រលប់មកវិញ និងសូមមានសេចក្តីសុខជាមួយក្រុមគ្រួសារ៕