**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ

ក្រសួងទេសចរណ៍៖ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន វិស័យពិការភាពបានក្លាយជា ការងារអាទិភាពមួយត្រូវបានលើកកម្ពស់

ភ្នំពេញ៖ ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធានក្រុមការងារ សកម្មភាពជនពិការក្រសួងទេសចរណ៍ បានថ្លែងថា វិស័យពិការភាពបានក្លាយជាការងារអាទិភាពមួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់ យ៉ាងខ្លាំង។

ការថ្លែងបែបនេះរបស់ឯកឧត្ដមក្នុងពិធីបើក សិក្ខាសាលា ស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុង វិស័យទេសចរណ៍» ដែលសហការរៀបចំដោយ ក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងទេសចរណ៍ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ជនពិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា ជនពិការទទួលបានឱកាសការងារ លើកទឹកចិត្តដល់ជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងចូលបម្រើការងារ លើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ជនមានពិការភាពកម្ពុជា តាមរយៈការទទួលស្គាល់សមត្ថភាពជនមានពិការភាព ប្រសើរជាងការមើលឃើញតែពិការភាពរបស់ជនពិការ និងចូលរួមបំពេញនូវកាតព្វកិច្ចរបស់កម្ពុជា ជាហត្ថលេខីនៃអនុសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។

ឯកឧត្ដម បានបញ្ជាក់ថា “ក្នុងនាមជារដ្ឋហត្ថលេខីនៃអនុសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ កម្ពុជាតែងតែយកចិត្តទុកដាក់ជាប្រចាំក្នុងការលើកកម្ពស់ វិស័យពិការភាពដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនលើគ្រប់វិស័យនៅក្រោមម្លប់នៃសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ វិស័យពិការភាពបានក្លាយជាការងារអាទិភាព មួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់យ៉ាងខ្លាំង ដោយបានបញ្ចូលទៅគ្រប់វិស័យផ្សេងៗរួមទាំងការអប់រំ សុខាភិបាល ទេសចរណ៍ ការងារនិងវិជ្ជាជីវៈ លទ្ធភាពទទួលបានការគាំពារសង្គម ជីវិត វប្បធម៌ ការកម្សាន្ត កីឡា និងយេនឌ័រ ក្នុងន័យធានាបានថាជនមានពិការភាពអាចទទួលបានឱកាស និងការលើកទឹកចិត្តជួយជ្រោមជ្រែង ដើម្បីទទួលបានគុណតម្លៃពីការអភិវឌ្ឍន៍ និងការទទួលស្គាល់ដោយពេញមុខពេញមាត់នៅក្នុងសង្គម”។

ជាមួយគ្នានេះដែរ ឯកឧត្ដម ហោ សារុន កម្ពុជាបានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យពិការភាព ដែលជាការកសាងសង្គមរួមមួយឆ្លើយតបតាមការ លើកកម្ពស់សុខុមាលភាពជនមានពិការភាពតាមរយៈការដាក់ចេញគោលនយោបាយនានាទាក់ទងនឹងវិស័យពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ សិទ្ធិរបស់ជនមានពិការភាពត្រូវបានធានា និងគិតគូរជាអាទិភាព ដែលក្នុងនោះ ជនមានពិការភាពទទួលបានសេវាថែទាំសុខភាពជាពិសេសការការពារ ពីការឆ្លងនៃជំងឺកូវីដ១៩ ទទួលបានការបណ្តុះបណ្តាលសមត្ថភាព ការអប់រំ និងទទួលបានឱកាសការងារដូចជនទូទៅផងដែរ។

ឯកឧត្ដមបានបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធជួយសម្រួលដល់ជនមានពិការភាពនៅតាមទីសាធារណៈ អាគារស្ថាប័នរដ្ឋ និងឯកជនរាប់ចាប់តាំងពីកន្លែងចំណតរហូតដល់ផ្លូវដើរ ផ្លូវជម្រាលចូលក្នុងអគារនានា បន្ទប់ទឹកជាដើម។ លើសពីនេះទៀតក៏មានការកំណត់ជ្រើសរើស ជនមានពិការភាពដើម្បីធ្វើការក្នុងអត្រា ១% នៃចំនួនកម្មករនិយោជិតសរុបនៃផ្នែកឯកជន និងអត្រា ២% នៅតាមក្រសួងស្ថាប័នរដ្ឋ។

ឯកឧត្ដម ហោ សារុន បានបន្ថែមថា នៅក្នុងបរិបទនៃការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានដឹកនាំបញ្ជា និងដាក់ចេញយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយផ្ទាល់ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេស ឈានមុខគេមួយដែលមានការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អ និងបង្កើតភាពស៊ាំក្នុងសហគមន៍រឹងមាំតាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំង «ផ្ការីក»៕

អត្ថបទដែលជាប់ទាក់ទង