ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមពិធីប្រកាសពានរង្វាន់ជើងឯក សេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២០២១
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវអភិបាល លោក លោកស្រីអភិបាលក្រុង ស្រុកខណ្ឌ និងមេឃុំ ចៅសង្កាត់នៃរាជធានី ខេត្តគោលដៅទាំងប្រាំពីរដែលគាំទ្រដោយយូនីសេហ្វ(UNICEF) រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តកណ្តាល និងខេត្តរតនគិរី ព្រមទាំងតំណាងUNICEF ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៉ីវិល នៅសណ្ឋាគាររ៉េស៉ីដង់សុខាភ្នំពេញ៕