អភិបាលខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាល មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នាឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២២
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាល មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃសាលាខេត្តបន្ទាយមានជ័យ។
ឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យរបស់យើងតែងតែរៀបចំធ្វើការជួបជុំគ្នាមុនឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ទោះបីយើងមានការងារមមាញឹកយ៉ាងច្រើនដែលយើងត្រូវបំពេញរយៈពេញមួយឆ្នាំកន្លងមក យើងនឹងបន្តធ្វើសកម្មភាពនេះបន្តទៀតនៅរាល់ពេលមានកម្មវិធីបុណ្យជាតិរបស់យើង។
ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមចូលរួមរីករាយក្នុងឱកាសបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌប្រពៃណីខ្មែរដែលប្រព្រឹត្តិទៅនៅពេលខាងមុខ និងការជួបជុំក្រុមគ្រួសារ និងសូមផ្ដាំផ្ញើការសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជនក្នុងខេត្តបន្ទាយមានជ័យ ទទួលបានសេចក្តីសុខ សេចក្តីចម្រេីន ជោគជ័យគ្រប់ភារកិច្ច និងការធ្វេីដំណេីរទៅកាន់ទីជិត ទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា។ រួមគ្នាសហការគាំទ្រក្នុងការបំពេញការងារ ភារកិច្ចស្នូលរបស់ខ្លួនធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ៕