ឯកឧត្តម ព្រុំ សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ អស់លោក លោកស្រី ជាអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល អធិការ ប្រធានការិយាល័យ និងប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ ព្រមទាំងមន្ត្រីរាជការដែលទទួលបានការតែងតាំង និងសម្រួលភារកិច្ចទៅបម្រើការងារតាមអង្គភាពនានា ក្រោមឱវាទក្រសួងមុខងារសាធារណៈ សរុបមានអ្នកចូលរួមចំនួនប្រមាណ៣០០នាក់។
ទន្ទឹមនោះ ក៏មានការរៀបចំការចូលរួមតាមប្រព័ន្ធអនឡាញ (Zoom) ជូនដល់មន្រ្តីរាជការផ្សេងទៀតនៃក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំងអស់ផងដែរ៕