អូស្ត្រាលីស្វែងរកទំនាក់ទំនងស្ថិរភាពជាមួយ “មហាអំណាច” ប្រទេសចិន
អូស្ត្រាលី៖រដ្ឋមន្ត្រីការបរទេស Penny Wong បានមានប្រសាសន៍ថា អូស្ត្រាលីចង់បានទំនាក់ទំនងស្ថិរភាពជាមួយចិន ខណៈជំរុញទីក្រុងប៉េកាំង ឱ្យជួយបញ្ចប់អរិភាពយោធានៅអ៊ុយក្រែន។
លោក Wong បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយសមភាគីចិនកាលពីថ្ងៃព្រហស្បតិ៍នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិថា “ខ្ញុំគិតថាវាជាផ្លូវដ៏វែងមួយ ដែលភាគីទាំងពីរនឹងត្រូវអនុវត្តជំហានជាច្រើន ដើម្បីឱ្យមានទំនាក់ទំនងស្ថិរភាពជាងមុន”។
លោកបានបន្ថែមថា “ប្រទេសចិនគឺជាមហាអំណាចមួយ… យើងលើកទឹកចិត្តប្រទេសចិនក្នុងនាមជាសមាជិក P៥ ដែលមានទំនួលខុសត្រូវពិសេសដើម្បីរក្សាធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីបញ្ចប់សង្រ្គាម”។