សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យទីទាំងសាងសង់អគ្គស្នងការដ្ឋាននគរបាលជាតិថ្មី ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យទីទាំងសាងសង់អគ្គស្នងការដ្ឋាននគរបាលជាតិថ្មី ស្ថិតនៅភូមិសាស្ត្រភាគខាងត្បូងរាជធានីភ្នំពេញ។