**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

បទវិភាគ៖តើអាមេរិកដែលបានអនុវត្តអនុត្តរភាពក្នុងរយៈពេលយូរអាចទទួលបានការជឿទុកចិត្តពីអ្នកផ្សេងតាមរបៀបណា ?

ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃ “ដៃគូនៅមហាសមុទ្រប៉ាស៊ីហិ្វកពណ៌ខៀវ”ហៅកាត់PBP ។ ក្នុងកិច្ចប្រជុំលើកនេះ លោកបានអះអាងថា អាមេរិកនឹងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីអភិវឌ្ឍតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ព្រមនិងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើនកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធជាដើម ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា នេះជាការត្រៀមរៀបចំសម្រាប់ “កិច្ចប្រជុំកំពូលរវាងអាមេរិកនិងប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក”លើកដំបូងដែលនឹងបើកធ្វើនៅក្រុងវ៉ាស៊ីនតោន នៅចុងខែកញ្ញាខាងមុខនេះ ។
អ្វីដែលហៅថា “ដៃគូនៅមហាសមុទ្រប៉ាស៊ីហិ្វកពណ៌ខៀវ” បានបង្កើតឡើងនៅខែមិថុនា ឆ្នាំនេះ ប្រទេសស្ថាបនិកមាន៥ គឺអាមេរិក អង់គ្លេស អូស្តា្រលី ជប៉ុននិងនូវែលសេឡង់ ឥណ្ឌាជាប្រទេសអ្នកសង្កេតការណ៍ ។ ពិតមែនតែអង្គការមួយនេះបានអះអាងថា នឹងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសប្រជុំកោះនៃមហាសមុទ្រប៉ាស៊ីហ្វិកលើវិស័យបម្រែបម្រួលអាកាសធាតុ សន្តិសុខលើសមុទ្រ និងសុខាភិបាលជាដើម ប៉ុន្តែគោលដៅពិតប្រាកដមិនតែប៉ុន្នឹងទេ ។ ប្រព័ន្ធសារព័ត៌មានអាមេរិកបានលើកឡើងថា គោលដៅរបស់PBP គឺទប់ស្កាត់កម្លាំងឥទ្ធិពលរបស់ចិនដែលមានភាពកាន់តែខ្លាំងឡើងៗនៅតំបន់ខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក ។
មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា មិនត្រឹមតែPBPប៉ុណ្ណោះទេ ចាប់ពីចូលឆ្នាំនេះមក អាមេរិកបានធ្វើកិច្ចការទូតយ៉ាងមមាញឹកជាមួយប្រទេសប្រជុំកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្នុងផែនទីភូមិសាស្ត្រនយោបាយរបស់អាមេរិក តំបន់ខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិកមិនបានទទួលការយកចិត្តទុកដាក់ក្នុងរយៈពេលយូរ ហេតុអ្វីបានជាបច្ចុប្បន្ននេះ បានក្លាយជាតំបន់ចំណុចក្តៅ ? មតិយោបល់របស់លោក Steve Chabot គឺកិច្ចព្រមព្រៀងស្តីពីសន្តិសុខទ្វេភាគីដែលចិននិងប្រជុំកោះ Solomon បានចុះហត្ថលេខានៅដើមឆ្នាំនេះ ធ្វើឱ្យអាមេរិកទទួលអារម្មណ៍ពី “ភាពជាបន្ទាន់”យ៉ាងខ្លាំង ដូច្នេះត្រូវចាត់វិធានការតបតវិញ ។ អាចឃើញថា អាមេរិកផ្តល់ផលប្រយោជន៍ដល់ប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក គឺស្ថិតនៅមូលដ្ឋានធ្វើការប្រកួតប្រជែងខាងយុទ្ធសាស្ត្រភូមិសាស្ត្រ រីឯគោលបំណងពិតប្រាកដ គឺធ្វើការបដិបក្ខគ្នា ។
ក្រៅពីនេះ គិតរហូតដល់បច្ចុប្បន្ននេះ អាមេរិកក៏មិនបានសងបំណុលរបស់ប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិកក្នុងប្រវត្តិសាស្ត្រវិញនៅឡើយទេ ។ បន្ទាប់ពីបញ្ចប់សង្រ្គាមលោកលើកទីពីរ អាមេរិកនិងអង់គ្លេសធ្លាប់សាងសង់ទីកន្លែងធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅទីនេះ ដែលបាននាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់ប្រជាជនក្នុងតំបន់ ។ ប៉ុន្តែ អាមេរិកនិងអង់គ្លេសមិនដែលសុំទោសនិងសងថ្លៃជំងឺចិត្តពីឧក្រិដ្ឋកម្មរបស់ខ្លួននោះទេ ផ្ទុយទៅវិញ ដោយសារកាន់អាកប្បកិរិយាអាណានិគម និងចាត់ទុកប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិកជាក្របខ័ណ្ឌអំណាចនិងទីធ្លាខាងក្រោយរបស់ខ្លួន ដូច្នេះ អាមេរិកនិងអង់ក្លេសបែរជាមិនអនុញ្ញាតឱ្យប្រទេសទាំងនេះធ្វើការប្រាស្រ័យទាក់ទងជាប្រក្រតីជាមួយប្រទេសផ្សេងទៀតដោយម្ចាស់ការទេ ។ តើប្រទេសដែលបានអនុវត្តអនុត្តរភាពក្នុងរយៈពេលយូរអាចទទួលបានការជឿទុកចិត្តពីអ្នកផ្សេងតាមរបៀបណា ?
និយាយចំពោះប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក ភារកិច្ចជាបន្ទាន់ គឺទប់ទល់នឹងការប្រឈមដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងការរីករាលដាលនៃជំងឺកូវីដ១៩ ។ បើសិនជាអាមេរិកពិតជាធ្វើតាមពាក្យសំដីរបស់ខ្លួនដែលថា ចង់ជួយប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិកទទួលការអភិវឌ្ឍ នោះគួរតែអនុវត្តតាមពាក្យសន្យាយ៉ាងដាច់ខាត ធ្វើកិច្ចសហប្រតិបតិ្តការដែលមានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកជាមួយប្រទេសប្រជុំកោះទាំងនេះ ព្រមនិងគោរពសិទ្ធិរបស់ប្រទេសប្រជុំកោះក្នុងការប្រាស្រ័យទាក់ទងជាមួយក្រៅប្រទេសដោយម្ចាស់ការ តែមិនមែនគិតតែកលល្បិចផ្នែកភូមិសាស្ត្រនយោបាយ និងអមល័ក្ខខ័ណ្ឌនយោបាយគ្រប់បែបយ៉ាងនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង