ពលរដ្ឋ ៥១១គ្រួសារ ក្នុងស្រុកក្រឡាញ់ដែលរងគ្រោះដោយទឹកជំនន់បានទទួលអំណោយរបស់សម្តេច ទៀ បាញ់
ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាន ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌល សៀមរាប ព្រមទាំងលោកជំទាវ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារប្រជាជនដែលកំពុងរងគ្រោះដោយទឹកជំនន់ប្រឈមនឹងការខ្វះខាតស្បៀង ក្នុងស្រុកក្រឡាញ់ ចំនួន ០៨ឃុំ ៥៨ភូមិ ស្មើនឹង ៥១១គ្រួសារ។
អំណោយដែលបានចែកជូនរួមមាន៖ ត្រីខកំប៉ុង ចំនួន ៦០០យួរ អង្ករ ចំនួន ១៥តោន និងថវិកា ចំនួន ២០លានរៀល។