នាវាចម្បាំងអាមេរិក និងកូរ៉េខាងត្បូង ល្បាតឧបទ្វីប
បរទេស៖មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីសងសឹក នាវាចម្បាំងអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធរួមគ្នាលើកដំបូងរបស់ពួកគេនៅឧបទ្វីបកូរ៉េក្នុងរយៈពេលប្រាំឆ្នាំកាលពីថ្ងៃចន្ទ។
កងទ័ពជើងទឹករបស់ទីក្រុងសេអ៊ូលបានអះអាងថា សមយុទ្ធដែលពាក់ព័ន្ធនឹងនាវាជាង ២០ គ្រឿង ក៏ដូចជាយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពី “ការតាំងចិត្តដ៏ខ្លាំងក្លារបស់ប្រទេសទាំងពីរ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់កូរ៉េខាងជើង” ។
ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងកាំជ្រួចជាកំណត់ត្រាមួយក្នុងឆ្នាំនេះ ព្រមទាំងអនុម័តច្បាប់អនុញ្ញាតឲ្យមានសកម្មភាពនុយក្លេអ៊ែរជាមុនក្នុងស្ថានភាពមួយចំនួន។