អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះសួរសុខទុក្ខនិងចែកអំណោយតាមខ្នងប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ៤២គ្រួសារនៅស្រុកភ្នំស្រុក
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយអាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធា ស្រុកភ្នំស្រុក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្តចុះសាកសួរសុខទុក្ខនិងនាំយកកអំណោយចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៤២គ្រួសារ ក្នុងឃុំស្ពានស្រែង ដែលរងគ្រោះដោយទឹកជំនន់ហូរធ្លាក់ពីខេត្ត ឧត្តរមានជ័យ ។
ជាមួយនឹងការចុះសាកសួរសុខទុក្ខនោះ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ត អ៊ុំ រាត្រី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយប្រការផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំង ខ្សល់កន្ត្រាក់ជាដើម ។
នៅក្នុងដំណើរបេសសកម្មចុះសួរសុខទុកនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៤២គ្រួសារ ដែលជាជនងាយរងគ្រោះ, ជនក្រីក្រ និងស្ត្រីមានផ្ទៃពោះ) ចំនួន៤ភូមិ ភូមិពង្រ កណ្តោល គោកចារ និងមុខឈ្នាងស្ថិត នៅក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយក្នុង ១គ្រួសារទទួលបាន៖១/-អង្ករ ១០គីឡូ,២/-មី ១០កញ្ចប់,៣/-ត្រីខ ៥យួរ,៤/-ទឹកស៊ីអ៉ីវ ៣យួរ/-៥.ទឹកត្រី ៣យួរ ។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព និងមានអានម័យឲ្យបានល្អ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រុងប្រយ័ត្នសត្វអសិរពិសផ្សេងៗខាំឬខាំ ជាងនេះទៀតការពារកូនចៅកុំឲ្យលេងទឹកដោយគ្មាមនុស្សធំនៅក្បែរ ក្រែងមានគ្រោះថ្នាក់ដោយសារលង់ទឹក៕