លោក មួង ធី អភិបាលស្រុកឧដុង្គ ជួសជុលផ្លូវដែលមានការខូចខាតខ្លាំង នៅខាងលិចផ្សារបាត់ដឹង
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោកមួង ធីអភិបាលស្រុកឧដុង្គ ដោយមានការចូលរួមចំណែក ពីលោក ហឿន សំណាង និងភរិយា បានធ្វើការជួសជុលផ្លូវដែលមានការខូចខាតខ្លាំង នៅខាងលិចផ្សារបាត់ដឹង ស្ថិតនៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត បានប្រវែង ២៦០ ម៉ែត្រ ដោយចាក់អាចម៌ថ្ម ។