បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ មានទេសចរជាង ៤ពាន់នាក់ចូលទស្សនាសួនរុក្ខជាតិអង្គរ
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានទេសចរជាតិ និងអន្ដរជាតិសរុប ៤ ៣៥០នាក់ ចូលទស្សនាសួនរុក្ខជាតិអង្គរ។
សួនរុក្ខជាតិអង្គរ បានទាក់ទាញទេសចរជាច្រើន ពិសេសនារដូវបុណ្យទានផ្សេងៗ ក្រោយបើកដំណើរការនៅថ្ងៃទី១៩ ខែឧសភា មក។
សួនរុក្ខជាតិអង្គរ បង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា ដោយចែកជា៥ផ្នែកធំៗ រួមមាន សួនឱសថ និងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ និងសួនព្រៃឈើ/សត្វព្រៃអង្គរ ដែលសរុបមានរុក្ខជាតិប្រមាណ ៥០០ប្រភេទ។ សាធារណជនបន្តចូលទស្សនាដោយសេរី និងឥតបង់ថ្លៃ៕