ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស
ភ្នំពេញ៖ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ក្នុងករណី៖ កាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ ចំនួន ០២នាក់៖
១-ឈ្មោះ សួង បូនិច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ម្ចាស់រថយន្តកាមរីបាឡែន)។
២-ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅរោងការ នៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់រថយន្តហាយឡែនឌ័រ)។
ជនសង្ស័យ ០១ នាក់៖
-ឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅថាច (មានសារធាតុញៀន) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកសារព័ត៌មាន សង្គមអភិវឌ្ឍន៍ នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១-អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១ សំបក កាទូសចំនួន០២ ។
២-ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍ ០១ និងលិខិតបញ្ជាបេសកម្ម ០១។
៣-កាបូបស្ពាយសម្រាប់អាវុធ ០១ កូនសោឡានលុចស៊ីស ០១ និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើង ចំនួន០២ ។
៤-ម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621។
ផលប៉ះពាល់ខូចខាត៖
-រថយន្ត ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ 2BC-4568 ត្រូវចំទ្វាមុខ ខាងស្ដាំ ០១គ្រាប់។
-រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ឆ្នាំ២០០១ ពាក់ផ្លាកលេខភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយ ០១គ្រាប់ និងចំថ្ពាល់មុខខាងឆ្វេង ០១គ្រាប់។
សភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ផ្នែកជំនាញបានទទួលព័ត៌មានពី ប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន ថាមានមុខសញ្ញាមានឈ្មោះដូចខាងលើ បានជិះម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621 កាន់អាវុធខ្លីមួយដើម បាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤ ក្រោយពីទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ បានតាមស្ទាក់ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំបន្តតាមនីតិវិធី។
-ចម្លើយសារភាពថា៖ ខ្លួនបានបាញ់ ចំនួន ០៤គ្រាប់ ត្រូវរថយន្ត ០៣គ្រាប់ មុនពេលមកដល់ស្រុកអង្គស្នួល គឺបានបាញ់នៅភ្នំពេញ ជាច្រើនគ្រាប់ ។
-មូលហេតុខឹងប្រពន្ធ (បឋម) ជំនាញកំពុងបន្តនីតិវិធី៕