ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតចិន មកដល់មាតុប្រទេសវិញ នៅរសៀលថ្ងៃទី២៩ កញ្ញា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចនឹងយាងនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី២៩ ខែកញ្ញ ឆ្នាំ២០២២ គ្រោងនឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោងប្រមាណ ៤រសៀល ។