នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ៣ថ្ងៃ
ភ្នំពេញ៖ តាមការគ្រោងទុកនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម ម៉ានូអែល ម៉ារីរ៉ូ គ្រុស ( Manuel Marrero Cruz ) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំអន្តរក្រសួងត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ។
ឯកឧត្តម ឈិន កេតនា មានប្រសាសន៍ថា នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ១៣:៣៥ នាទីរសៀល គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម ម៉ានូអែល ម៉ារីរ៉ូ គ្រុស ( Manuel Marrero Cruz ) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល ៣ ថ្ងៃ ៕