ឯកឧត្តម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច អញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់ជាតិស្តីពី សិទ្ធិទទួលព័ត៌មានជាសកល
ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់ជាតិស្តីពី សិទ្ធិទទួលព័ត៌មានជាសកល ដើម្បីអបអរសាទរ ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលក្រោមប្រធានបទ “បញ្ញាសិប្បនិមិត្ត អភិបាលកិច្ចអេឡិចត្រូនិក និងសិទ្ធិទទួលព័ត៌មាន” ដោយមានការចូលរួមពីលោក គុណ ជាស៊ីន ប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន និងលោក យូ សុភ័ក្រ ប្រធាននាយកដ្ឋានគគាំពារជនរងគ្រោះ។
សន្និសីទថ្នាក់ជាតិនេះ ធ្វើឡើងនៅសណ្ឋាគារហាយ៉ាត់រីជិនស៊ី “Hayatt Regency Hotel” ដោយមានអ្នកចូលរួមចំនួន ៣៥០នាក់ រួមមាន តំណាងគណៈកម្មការជំនាញនៃរដ្ឋសភា ស្ថាប័នរដ្ឋាភិបាល គណបក្សនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងតំណាងអង្គការសហគមន៍មូលដ្ឋាន៕