នគរបាលស្រុកភ្នំព្រឹក សហការចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋក្នុងជំនន់ទឹកភ្លៀង នៅមូលដ្ឋានឃុំបួរ
ភ្នំពេញ៖ លោក វរសេនីយ៍ទោ ហេ ង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ បានដឹកនាំកម្លាំងក្នុងអង្គភាព ចូលរួមជាមួយអាជ្ញាធរស្រុកដែលមាន លោក សុង សុភ័ក្ត្រ អភិបាល នៃ គណៈ អភិបាល ស្រុក ភ្នំព្រឹក ចុះពិនិត្យ ស្ថានភាព ទឹកជំនន់ ទឹកភ្លៀង ក្នុង មូលដ្ឋាន ឃុំបួរ ស្រុក ភ្នំព្រឹក ដើម្បីបង្ការទប់ ស្កាត់ នូវគ្រោះថ្នាក់ដែលកើត ឡើងចំពោះប្រជាពលរដ្ឋជាយថាហេតុណាមួយ ។
ជំនន់ទឹកភ្លៀងបានផ្តេីមលិចលំនៅដ្ឋានប្រជាពលរដ្ឋខ្លះនៅឃុំបួរ ស្រុកភ្នំព្រឹ ក កាលពីយប់ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ ២០ ២២ ហេីយរហូតមកដល់រសៀលថ្ងៃនេះស្ថានភាពទឹកជំនន់ហាក់មានស ភាពស្រកចុះទៅវិញ បន្តិចហេីយ។
ជំនន់ទឹកភ្លៀងនេះមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតម នុ ស្សឡេីយ ហេីយប្រជាពលរដ្ឋមួយចំនួនត្រូវបាននាំទៅកាន់ទីទួលសុវត្ថិភាពនៅក្នុងមូលដ្ឋាននោះ៕