**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

លោកជំទាវ ចម និម្មល ចូលរួមពិធីចុះ MoU រវាងវិទ្យាស្ថានបណ្តុះបណ្តាល ពាណិជ្ជកម្មនិងស្រាវជ្រាវ និងក្រុមហ៊ុន ធីម ស៊ីនើជី រីសសស៍ ឯ.ក

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតី និងបានថ្លែងសុន្ទរកថាបើក ក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) និងក្រុមហ៊ុន ធីម ស៊ីនើជី រីសសស៍ ឯ.ក (Team Synergy Co., Ltd) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជម្ម ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថាន TTRI ព្រមទាំងប្រធាន និងសហការី នៃក្រុមហ៊ុន ធីម ស៊ីនើជី រីសសស៍ ឯ.ក ផងដែរ។

ថ្លែងក្នុងសន្ទរកថាបើក លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះមានសារៈសំខាន់ណាស់សម្រាប់វិទ្យាស្ថាន ដើម្បីពង្រឹងតួនាទីស្នូលឱ្យកាន់តែមានឧត្តមភាពខ្ពស់ សំដៅបន្តលើកកម្ពស់ចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនីតិវិធីផ្សេងៗទាក់ទងនឹងពាណិជ្ជកម្ម ដែលបម្រើដល់គោលនយោបាយជំរុញពាណិជ្ជកម្ម និងវិនិយោគ ដាក់ដោយរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវបានសង្កត់ធ្ងន់ថា បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី១១-១៨ ខែកញ្ញាថ្មីៗនេះ វិទ្យាស្ថានបានរៀបចំ និងដាក់ចេញបន្ថែមនូវកម្មវិធីថ្មីៗ ដើម្បីជំរុញការបណ្តុះបណ្តាល និងការផ្សព្វផ្សាយចំណេះដឹង និងវិធានបច្ចេកទេសពាក់ព័ន្ធវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជូនដល់សាធារណជន សិស្ស-និស្សិត និងបណ្តាវិស័យឯកជន ដែលជាតួអង្គគោលដៅក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មកម្ពុជា និងជំរុញល្បឿននៃសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាក្នុងតំបន់អាស៊ាន និងសកល។

លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរថា អនុស្សរណៈនៃការយោគយល់គ្នានេះឈរលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ដែលក្នុងនោះ ក្រុមហ៊ុននឹងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលទាំងរយៈពេលខ្លី មធ្យម និងវែង និងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម ជូនដល់បុគ្គលិកសហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងបុគ្គលសាធារណៈផ្សេងទៀត ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការទទួលបានអាហារូបករណ៍លើការបណ្តុះបណ្តាលទាំងនេះ។
វិទ្យាស្ថាន និងក្រុមហ៊ុន ក៏បានប្តេជ្ញាធ្វើការរួមគ្នាលើកិច្ចការសិក្សាស្រាវជ្រាវ ការរៀបចំសិក្ខាសាលា ការរៀបចំទស្សនៈកិច្ចសិក្សា ការផ្លាស់ប្តូរសំណៅឯកសារមេរៀននិងការបោះពុម្ពផ្សាយនានា និងការផ្តល់ការប្រឹក្សាយោបល់លើបញ្ហាផ្សេងៗ ក្រោមក្របខណ្ឌនៃអនុស្សរណៈនេះ ។ ថ្នាក់ដឹកនាំភាគីក្រុមហ៊ុន បានសម្តែងអំណរគុណដល់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនេះ ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តសកម្មភាពទាំងអស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្រោមក្របខណ្ឌដែលបានរៀបចំឡើងយ៉ាងច្បាស់លាស់នេះ។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មដែលពាក់ព័ន្ធ ក្រុមការងារវិទ្យាស្ថាន TTRI និងក្រុមការងារក្រុមហ៊ុន ធីម ស៊ីនើជី រីសសស៍ ឯ.ក ដែលបានខិតខំប្រឹងប្រែងរហូតឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ធីម ស៊ីនើជី រីសសស៍ ឯ.ក គឺជាក្រុមហ៊ុនដែលបានទទួលសិទ្ធិក្នុងការបណ្តុះបណ្តាលកម្មវិធីសិក្សាពីសាកលវិទ្យាល័យម៉ាឡេស៊ី សម្រាប់កម្មវិធីរយៈពេលខ្លី មធ្យម និងវែង និងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង