**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្តម កែប ជុតិមា អញ្ជើញបិទសិក្ខាសាលាស្តីពី «ស័្វយភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចា និងសន្ធានកម្មប្រើប្រាស់ក្នុងក្របខណ្ឌ័សភា»

ភ្នំពេញ៖ ដោយឆ្លងកាត់ការធ្វើបទបង្ហាញ និងចែករំលែកនៅបទពិសោធន៍ពីសំណាក់វាគ្មិនសំខាន់ៗអង្គសិក្ខាសាលាស្តីពី «ស័្វយភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រនៃការចរចា និងសន្ធានកម្មប្រើប្រាស់ក្នុងក្របខណ្ឌ័សភា» អស់រយ:ពេលបីថ្ងៃកន្លងមក ត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាសមាជិកនៃក្រុមសភាជាតិកម្ពុជា-APF នៅវិមានព្រឹទ្ធសភា។

ថ្លែងក្នុងឱកាសបិទអង្គសិក្ខាសាលា ឯកឧត្តម កែប ជុតិមា បានចូលរួមអបអរសាទរចំពោះការចូលរួម និងថ្លែងអំណរគុណដល់វាគ្មិនទាំងអស់ដែលបានជួយគាំទ្រក្នុងកំឡុងពេលបីថ្ងៃនេះ ដោយនាំយកនូវបទពិសោធន៍ និងជំនាញរបស់ខ្លួនមកចែករំលែក។

ឯកឧត្តមបន្តថា តាមរយៈការវិភាគដែលបានធ្វើក្នុងបទបង្ហាញ យើងសង្កេតឃើញថា ការផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ចដល់ស្ត្រីនៅតាមជនបទ គឺជាធាតុផ្សំយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌរបស់ស្ត្រី និងការលើកកម្ពស់សមភាពរវាងបុរស និងស្ត្រី និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិរួមទាំងពីគោលដៅ២ (បញ្ចប់ភាពអត់ឃ្លាន) និងគោលដៅទី៥ (សម្រេចបាននូវសមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារី)។

ឯកឧត្តមលើកឡើងទៀតថា នាពេលបច្ចុប្បន្ននេះ យន្តការគតិយុត្ត និងហិរញ្ញវត្ថុមាននៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោក។ យន្តការទាំងនេះមានគោលបំណងគាំទ្រដល់ស្ត្រីនៅតាមជនបទ និងកែលម្អលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងប័ណ្ណកម្មសិទ្ធិដីធ្លី។ នៅកម្ពុជាយើងមានក្របខ័ណ្ឌជាតិមួយចំនួនដូចជា យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្រនារីរតនៈរបស់រដ្ឋាភិបាល ដែលសុទ្ធសឹងតែមានគោលបំណងជួយស្រ្តីឲ្យទទួលបាននូវស័្វយភាព។ លើសពីនេះ យន្តការផ្សេងទៀតដែលពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីត្រូវបានចែករំលែកដោយវាគ្មិន ដែលអនុញ្ញាតឲ្យយើងឆ្លុះបញ្ចាំងរួមគ្នាលើសកម្មភាពជាអទិភាពដែលត្រូវដាក់ឲ្យដំណើរការ ជាពិសេសក្នុងបរិបទនៃការអភិវឌ្ឍក្របខ័ណ្ឌនីតិប្បញ្ញត្តិ។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង បទពិសោធន៍ និងមេរៀនដែលទទួលបានពីសិក្ខាសាលានេះ លោក លោកស្រីនឹងយកទៅអនុវត្តក្នុងសកម្មភាពសភាក្នុងប្រទេសកម្ពុជា និងក្នុងកិច្ចពិភាក្សាផ្ទៃក្នុងសភា និងអន្តរសភានានា ដើម្បីឈានដល់ការឯកភាពគ្នាក្នុងអំឡុងពេលចរចាក្នុងដំណើរការនីតិប្បញ្ញត្តិជាតិផងដែរ ក៏ដូចជានៅក្នុងកិច្ចប្រជុំនៃសភាក្នុងតំបន់ ឬអន្តរជាតិ។

សិក្ខាសាលាលើប្រធានបទទាំងពីរនេះ មិនត្រឹមតែធ្វើឡើងដោយអ្នកជំនាញជាន់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបានអនុញ្ញាតឲ្យមានការផ្លាស់ប្តូរបទពិសោធន៍នានាលើស្ថានភាពស្ត្រីការលំបាក និងដំណោះស្រាយចំពោះបញ្ហាទាក់ទងនឹងការពង្រឹងស្វ័យភាពរបស់ស្ត្រី និងវិធីសាស្ត្រនៃការចរចា និងការសម្របសម្រួល។ ឯកឧត្តមបានថ្លែងអំណរគុណសារជាថ្មីចំពោះ APF ដែលតែងតែឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់កម្ពុជាក្នុងការអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការនេះលើប្រធានបទដែលយើងទាំងអស់គ្នាចាប់អារម្មណ៍ ហើយសិក្ខាសិលានេះនឹងរួមចំណែកដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសកម្មភាពសភាកម្ពុជា។

ឯកឧត្តមក៏បានប្រកាសបិទសិក្ខាសាលាស្តីពីស្វ័យភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្រ្តនៃការចរចា និងការសម្រុះសម្រួលដែលប្រើប្រាស់ក្នុងបរិបទនៃសកម្មភាពសភា ៕

 

អត្ថបទដែលជាប់ទាក់ទង