សម្ដេចក្រឡាហោម ស ខេង អញ្ជើញទទួលព្រះរាជដំណើរមាតុភូមិនិវត្តន៍ ព្រះមហាក្សតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចម៉ែ យាងពីទីក្រុងប៉េកាំង
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទទួលគាវរកិច្ចព្រះរាជដំណើរមាតុភូមិនិវត្តន៍ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
យាង និងអញ្ជើញថ្វាយព្រះរាជគាវរកិច្ចព្រះរាជដំណើរមាតុភូមិនិវត្តន៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ព្រះញាតិវង្សានុវង្ស ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាតិ និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
សូមបញ្ជាក់ថា ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានស្ដេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព តាមកាលបរិច្ឆេទទូលថ្វាយជាទៀងទាត់ពីក្រុមវេជ្ជបណ្ឌិតចំណានៗ ដែលរៀបចំថ្វាយដោយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ៕