ឯកឧត្តម តូច ចាន់នី ចុះសួរសុខទុក្ខពលរដ្ឋ រស់នៅស្រុកព្រះនេត្រព្រះ
ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅស្រុកព្រះនេត្រព្រះ អមដំណើរដោយលោកប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ លោកប្រធានមន្ទីរ ស.អ.យខេត្តបន្ទាយមានជ័យ ដោយសហការជាមួយរដ្ឋបាលស្រុកព្រះនេត្រព្រះ លោកមេឃុំ គ.ក.ន.កឃុំ លោកមេភូមិ និងបាននាំយកអំណោយស្បៀងសង្គ្រោះបន្ទាន់ ជូនដល់គ្រួសារកុមាររងគ្រោះ ដែលរងផលប៉ះពាល់ ជំនន់ទឹកភ្លៀង ចំនួន១៤គ្រួសារ កុមារចំនួន៥៦ នាក់ ស្រី២៧នាក់ បានផ្តល់អំណោយ និងថវិកា រួមមានក្នុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូ ទឹកស៉ីអ៉ីវ ១យួរ ទឹកត្រី ១យួរ មីយើង ១កេះ ប្រេងឆា ១លីត្រ ត្រីខ ១យួរ ប៊ីចេង ១គីឡូ ស្ករស ១គីឡូ និងថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម តូច ចាន់នី ក្នុង១គ្រួសារ ទទួលបានចំនួន ៥០០០០រៀល។
ក្នុងនោះផងដែរ ឯកឧត្តម បានក្រើករំលឹកដល់អាណាព្យាបាល ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខ្លាចកុមារអាចរងគ្រោះដោយលង់ទឹក ដោយប្រការណាមួយ។