អភិបាលខេត្តកំពត អញ្ជើញចូលរួមបុណ្យសព លោកវរសេនីយ៍ឯក សែម សឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាកយរងរដ្ឋបាលខេត្ត លោកអភិបាលក្រុង និងប្រធានមន្ទីរអង្គភាព នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមបុណ្យសព លោកវរសេនីយ៍ឯក សែម សឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានឧបត្ថម្ភ អង្ករ១០០គីឡូក្រាម ត្រីខ០១កេសធំ ទឹកក្រូច ២០កេស មី០៦កេស ទឹកសុទ្ធ ៥០កេស និងថវិការ៣លានរៀល ដើម្បីចូលរួមសម្រាប់ចំពិធីបុណ្យសព ដែលធ្វើឡើងនូវបរិវណផ្ទះនៃសព ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត៕