**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំប្រតិភូចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៅអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីសង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ពីមហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ**កំណាត់ផ្លូវជាតិលេខ៦ (ថ្នល់កែង ខេត្ដកំពង់ចាម-អង្រ្គង ខេត្តសៀមរាប) បានជួយធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ កាន់តែល្អប្រសើរឡើងជាងមុន**នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខកងកម្លាំងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ទិសយោធភូមិភាគទី២**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខយោធិន នៃកងរាជអាវុធហត្ថ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរ និងសមាគមអតីតយុទ្ធជនខេត្តព្រៃវែង បន្តចុះពិនិត្យអតីតយុទ្ធជនដែលខ្វះខាតផ្ទះ និងដីសម្បទានសង្គមកិច្ច**អភិបាលខេត្តតាកែវ អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នៅសង្រ្កាន្តជាស៊ីតាកែវ**នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ ចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហាន កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ប្រជាជនអាមេរិករាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងគោលនយោបាយដ៏ចម្រូងចម្រាស របស់លោក ត្រាំ**ឥណ្ឌា និងអារ៉ាប់រួម ព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលថាមពលនៅក្នុងប្រទេសស្រីលង្កា**នាយករដ្ឋមន្រ្តីអ៉ីស្រាអែល នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក ស្តីពីបញ្ហាការគំរាមកំហែងរបស់អ៉ីរ៉ង់ និងរឿងពន្ធគយ**មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក របស់ក្រុមហ៊ុន CS TAN CO., LTD. នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដារ ចូលទៅក្នុងតំបន់ទឹកសាធារណៈ**ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជេីញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អគារផ្សារទំនើប អ៉ីអនម៉ល មានជ័យ**ការរៀបចំមុខងារមន្ទីរពិសោធន៍ និងមុខងារគ្រឹះស្ថានបណ្តុះបណ្តាល របស់ក្រសួង ស្ថាប័ននានា ជាកិច្ចការដែលបានរកឃើញ និងកំពុងបន្តពិភាក្សា**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ថ្នាក់ដឹកនាំខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញចូលជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត

ឯកឧត្តម ចាយ បូរិន តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចូលក្រាបបង្គំទូលថ្វាយសួរព្រះរាជសុខភាព និងសុំព្រះរាជឱវាទ ពីសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសមាជិកផ្នែកឃោសនាអប់រំ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានចូលក្រាបបង្គំទូលថ្វាយសួរព្រះរាជសុខភាព និងសុំព្រះរាជឱវាទពី សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការពុទ្ធិកសិក្សាជាតិព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តបទុមវតីរាជវរារាម។

ឯកឧត្តម ចាយ បូរិន បានក្រាបបង្គំទូលថ្វាយនូវការផ្តាំផ្ញើ សួរព្រះរាជសុខភាព និងថ្វាយព្រះពរជ័យបវរ សួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ ពីសំណាក់ សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយសម្តេចព្រះមហាសុមេធាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងក្រាបថ្វាយបង្គំសម្តេច និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។

ឯកឧត្តមប្រធានប្រតិភូបានសម្ដែងនូវការគោរពដឹងគុណកោតសរសើរដោយស្មោះ ចំពោះព្រះវីរភាព និងស្នាព្រះហស្ថដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់សម្តេចជាអម្ចាស់ ដែលបានយាងចូលរួមស្តារ និងកសាងវិស័យពុទ្ធចក្រក៏ដូចជាលើកស្ទួយវិស័យព្រះពុទ្ធសាសនា ក្នុងប្រទេសកម្ពុជាឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនជារៀងរហូតមក។

សម្តេចព្រះមហាសុមេធាធិបតី បានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសាមណេរ និងបានបំពេញឧបសម្បទាជាព្រះភិក្ខុក្នុងព្រះជន្ម ២១ ព្រះវស្សា នាឆ្នាំ១៩៤៨ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសមណស័កិ្តជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ត្រូវបានពួកទមិឡឥតសាសនាបង្ខំឲ្យលាចាកសិក្ខាបទទៅជាគ្រហស្ថដូចព្រះសង្ឃដទៃទៀតទូទាំងប្រទេសដែរ។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកគ្រូធម្មាចារ្យបានចូលបួសឡើងវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ហើយបានទទួលសមណស័ក្តិ និងព្រះគោរម្យ៍ងារជាបន្តបន្ទាប់ដូចជា អនុប្រធានសង្ឃទូទាំងប្រទេស- ជាសម្តេចព្រះពោធិវ័ង្សព្រះសង្ឃនាយករងទី២- ជាព្រះមេគណរាជធានីភ្នំពេញ-ជាប្រធានគណៈកម្មការសង្ឃនៃព្រះរាជាណាចក្រកម្ពុជា-ជាសម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា -ជាព្រះអគ្គាធិការសិក្សាជាតិ- ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ- ជាប្រធានកិត្តិយសនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ។

សម្តេចជាអម្ចាស់មានព្រះរាជបន្ទូលកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ទាំងក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានភាពវៃឆ្លាតក្នុងការដឹកនាំ រឹងមាំមោះមុត មានចំណេះដឹង គុណធម៌ សីលធម៌ ខន្តី សច្ចៈ និងកតញ្ញូ ស័ក្កសមជាអ្នកបន្តវេនទៅអនាគត។

ជាចុងក្រោយសម្តេចជាអម្ចាស់បានរម្លឹកដល់យុវជនជំនាន់ក្រោយថា កើតមកជាមនុស្សត្រូវដឹងគុណដល់បុព្វការីជនទាំងឡាយ ព្រោះមនុស្សរមែងស្គាល់ហេតុដែលនាំឲ្យចម្រើន និងហេតុដែលនាំឲ្យវិនាស។

ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរ ឯកឧត្តម ចាយ បូរិន លោក ទួន យ៉ាត និងសមាជិកបានថ្វាយនូវទេយ្យទាន និងបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយដល់សម្តេចព្រះមហាសុមេធាធិបតី និងសូមបួងសួងដល់តេជៈគុណព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានព្រះពរជ័យដល់សម្តេចជាអម្ចាស់ មានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ផ្ដល់ឱវាទដល់ព្រះសង្ឃនិងប្រជាបរិស័ទគ្រប់វ័យឱ្យបានយល់ដឹងនូវមាគ៌ានៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង