**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្រ្កាន្តវត្តភ្នំ**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានិងសង្គមស៊ីវិលពន្លាតការយល់ដឹងពីសាធារណរដ្ឋប្រជាមានិតចិនដល់សាធារណជនក្នុងប្រទេសកម្ពុជា



ក្រោមការគាំទ្រពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានិងស្ថានទូតចិនប្រចាំកម្ពុជា ទើបរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បណ្ណាល័យព្រឹទ្ធសភាបានសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបាន រៀបចំបាឋកថាស្តីពីការឈ្វេងយល់ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយមានវាគ្មិនចំនួន៤រូប និងអ្នកចូលរួមដែលជាមន្ត្រីរាជការមកពីព្រឹទ្ធសភា រដ្ឋសភា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជននិងកីឡា តំណាងសង្គមស៊ីវិលកម្ពុជានិងចិន ព្រមទាំងអ្នកយកព័ត៌មានជាតិនិងអន្តរជាតិសរុបចំនួន៤០រូប។
ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជា និងក្នុងនាមឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានអបអរសាទរព្រឹត្តិការណ៍នេះ និងបានណែនាំយ៉ាងលម្អិតអំពីសាវតារនិងសកម្មភាពអបអរសាទរសំខាន់ៗនៃទិវាបុណ្យជាតិដែលជាថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

លោក Wu Chuanbing បានសង្កត់ធ្ងន់ថា ចិននិងកម្ពុជាមានភូមិសាស្ត្រក្បែរគ្នា វប្បធម៌ស្រដៀងគ្នា ប្រជាជនមានភាពស្និទ្ធស្នាលនឹងគ្នា គឺជាអ្នកជិតខាងនៃចំណងមិត្តភាពជាប្រពៃណី និងជាសហគមន៍វាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។ ក្រោមការដឹកនាំរួមគ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-កម្ពុជារក្សាបាននូវការអភិវឌ្ឍន៍កម្រិតខ្ពស់ ហើយបច្ចុប្បន្នក៏កំពុងស្ថិតក្នុងសម័យកាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ភាពត្រចះត្រចង់នៃទំនាក់ទំនងចិន-កម្ពុជានាពេលអនាគត គឺអាស្រ័យទៅលើការចូលរួមនិងការបង្កើតពីគ្រប់មជ្ឈដ្ឋាននៃប្រជាជនទាំងពីរប្រទេស រួមទាំងអ្នកទាំងអស់គ្នាផងដែរ។

«ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍របស់ចិន និទានរឿងទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា បន្តផ្សព្វផ្សាយគោលបំណងនិងថាមពលវិជ្ជមាននៃចំណងមិត្តភាពរវាងប្រទេសទាំងពីរគ្រប់ជំនាន់ ធ្វើជាអ្នកបន្តវេនដ៏ស្មោះ អ្នកការពារដ៏មុតមាំ និងអ្នកស្នងទទួលដ៏រឹងមាំសម្រាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។»

លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរំលេចពីសមិទ្ធផលនៃគំរូភាពក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសពីសង្គមស៊ីវិលប្រទេសចិន ដែលត្រូវបន្តពង្រីកបន្ថែមទៀតនូវគំរូភាពនៃភូមិបែបនេះកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។

ដោយឡែក លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភាបានបង្ហាញពីជំនួយរបស់ចិនក្នុងការចូលរួមបង្កើនបរិមាណអ្នកអាន អ្នកសិក្សាតាមរយៈការកសាងអគារនិងការបន្តកែលម្អសោភណភាពរបស់បណ្ណាល័យ ដើម្បីជាប្រយោជន៍ដល់អ្នកអានក្នុងការឈ្វេងយល់កាន់តែស៊ីជម្រៅពីប្រទេសចិននិងពិភពលោក។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំលេចពីសមិទ្ធផលរយៈពេល៧៣ឆ្នាំរបស់សាធារណរដ្ឋប្រជាមានិតចិនដោយបានគូសបញ្ជាក់បន្ថែមពីវីរភាពដឹកនាំរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតាមរយៈសៀវភៅអភិបាលកិច្ចប្រទេសចិនភាគ៤ថា សព្វថ្ងៃនេះ ប្រទេសចិនកាន់តែខិតជិត កាន់តែមានទំនុកចិត្ត និងកាន់តែមានសមត្ថភាពសម្រេចគោលដៅនៃការស្តារភាពអស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ដែលនេះការបន្តមហាដំណើរដើម្បីសម្រេចបានការកសាង សង្គមនិយមទំនើបកម្មមួយដែលមានភាពរីកចម្រើន រឹងមាំ ប្រជាធិបតេយ្យ សុខដុមនីយកម្ម វប្បធម៌ជឿនលឿន និងមានភាពស្រស់ស្អាត។

អង្គពិធីទាំងមូលបានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិនដែលកំពុងដើរតួនាទីយ៉ាងសំខាន់និងជាស្នូលនៃការរក្សាបានសុខសន្តិភាពនិងការអភិវឌ្ឍសកល និងការកសាងសហគមន៍ជោគវាសនារួម ហើយអង្គពិធីក៏បានឯកភាពនិងយល់ស្របគ្នាថាមាគ៌ាឆ្ពោះទៅផ្លូវសុភមង្គលរបស់ប្រទេសនីមួយៗមិនដូចគ្នាទេ ប្រជាជនមកពីគ្រប់ប្រទេសមានសិទ្ធិជ្រើសរើសផ្លូវអភិវឌ្ឍន៍ និងប្រព័ន្ធគ្រប់គ្រងដោយខ្លួនឯង នេះជាអត្ថន័យនៃសុភមង្គលល្អរបស់មនុស្សជាតិ៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង