រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំបើកកិច្ច ប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលខេត្តស្តីទី និង មានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត អភិបាល និងប្រធាន ក្រុមប្រឹក្សាក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីសាលាខេត្តជាច្រើនរូប ពិធីនេះបានរៀបចំធ្វើនៅអគារជាន់ទី៣សាលា ខេត្តព្រះវិហារ ។
ឯកឧត្តម ប្រាក់ សុវណ្ណបានឱ្យដឹងថាកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តនាពេល នេះ គឺដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ កាលពីថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២២ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញាឆ្នាំ២០២២របស់រដ្ឋបាលខេត្តព្រះវិហារ ។
ពិនិត្យនិងអនុម័តសេចក្តីព្រាង ស្តីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលទទួលបានពីអង្គភាពច្រក ចេញចូលតែមួយសាលាខេត្តសម្រាប់ខែមីនា ដល់ ខែសីហា ឆ្នាំ ២០២២ ព្រមទាំងពិនិត្យ និងអនុម័តសេចក្តីព្រាងសំណុំឯកសាររៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ជម្រាបជូនអំពីបញ្ហាផ្សេងៗដូចជា ពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះ វររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ និងពិធីគ្រងរាជ្យសម្បត្តិរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកម្មវិធីឆ្លើយតបគ្រោះមហន្តរាយផ្សេងៗ ។
ឯកឧត្តម អ៊ុង វុទ្ធី អភិបាល ខេត្តស្តីទី ក៏បានជម្រាបជូនអំពីលទ្ធផលការងារដែលរដ្ឋបាលខេត្តព្រះវិហារ បានខិតខំយកចិត្តទុកដាក់អនុវត្តន៍ក្នុងខែកញ្ញា ឆ្នាំ២០២២ កន្លងមក ជូនដល់អង្គប្រជុំឱ្យបានជ្រាប ។ ក្នុងនោះរួមមាន វិស័យកសិកម្ម សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងកិច្ចប្រតិបតិ្តការ ការងារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធ និងជំងឺកូវីដ-១៩ ស្ត្រីមាន ផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំព្រមទាំងអំពីស្ថានភាពជំនន់ទឹកភ្លៀងនិងជម្រាបជូនអំពីសកម្មភាពជាច្រើនរបស់គណៈអភិបាលខេត្តក្នុងខែកញ្ញាកន្លងទៅនេះ៕