គណៈប្រតិភូក្រសួងកិច្ចការនារី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី
ភ្នំពេញ៖ គណៈប្រតិភូក្រសួងកិច្ចការនារី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី អុឹង កន្ថាផាវី នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ម្តាយក្មេករបស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង០០:១៨នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ លោកជំទាវផ្ទាល់ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកិច្ចការនារី សូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារសព ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហាធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត ក្នុងការអប់រំកូនចៅទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕