ព្រឹទ្ធសភាអាមេរិក ជៀសវាងការបិទរដ្ឋាភិបាល អនុម័តជំនួយអ៊ុយក្រែនបន្ថែមទៀត
វា៉សុីនតោន៖ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ចំណាយរយៈពេលខ្លីដែលនឹងការពារការបិទរដ្ឋាភិបាលមួយផ្នែកនៅពេលដែលឆ្នាំសារពើពន្ធបច្ចុប្បន្នបញ្ចប់នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ។
វិក័យប័ត្រនេះក៏រួមបញ្ចូលផងដែរនូវជំនួយប្រហែល ១២.៣ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។
សមាជិកសភាអាមេរិកឥឡូវនេះត្រូវបានគេរំពឹងថានឹងអនុម័តកញ្ចប់ចំណាយរបស់រដ្ឋាភិបាលធំជាងបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា ដែលត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរខ្យល់បក់នយោបាយទៅកាន់ទិសដៅមួយនៃគណបក្សធំៗ។