**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!**មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរខេត្តកណ្ដាល ត្រូវក្តាប់ឱ្យបានរាល់សភាពការនានាក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីដោះស្រាយទាន់ពេលវេលា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ហ្លួងម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ឥណ្ឌា ដាក់ពន្ធបណ្តោះអាសន្ន ១២ភាគរយ លើការនាំចូលដែកថែប ពីប្រទេសចិន**ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង រំពឹងថាកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយមួយដែលផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក

ឯកឧត្តម គួច ចំរើន អញ្ជើញបើកឱ្យប្រើប្រាស់ សាកល្បងផ្លូវល្បឿនលឿន ព្រះសីហនុ-ភ្នំពេញ នៅបញ្ជរបង់ប្រាក់ច្រកចូលទី៨

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញបើកឱ្យប្រើប្រាស់ សាកល្បងផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ នៅបញ្ជរបង់ប្រាក់ច្រកចូលទី៨ ស្ថិតនៅតំបន់ក្បាលឆាយ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអមដំណើរពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយកទីចាត់ការសាលាខេត្ត និងអស់លោកលោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចែកខិតប័ណ្ណ និងបានធ្វើការណែនាំ ជូនអ្នកធ្វើដំណើរសាកល្បងលើផ្លូវល្បឿនលឿន ស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញរួមមាន៖

១.ការត្រៀមលក្ខណៈមុនពេលបើកបរលើផ្លូវល្បឿនលឿន
២.ពិនិត្យស្លាកសញ្ញាប្រាប់ដំណឹងលើផ្លូវល្បឿនលឿន
៣.ការបើកបរចូលបញ្ជរបង់ប្រាក់
៤.ស្លាកសញ្ញាប្រាប់ដំណឹងពីការចាប់ផ្តើមចូលផ្លូវល្បឿនលឿន
៥.ការបើកបរចូលផ្លូវល្បឿនលឿន
៦.ការប្រើប្រាស់គន្លងផ្លូវ
៧.ការកំណត់ល្បឿនបើកបរយានយន្ត
៨.ការរក្សាចន្លោះសុវត្ថិភាពបើកបរយានយន្ត និងលេខទូរស័ព្ទទាន់ហេតុការណ៍ និងការជួយសង្គ្រោះជាដើម។

ប្រសិនបើយើងចូលរួមគោរពច្បាប់ចរាចរណ៍ និងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ យើងនឹងចូលរួមកាត់បន្ថយគ្រោះថ្នាក់បានទាំងអស់គ្នា។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ គឺកំណត់ល្បឿនខ្ពស់បំផុតសម្រាប់រថយន្តធុនតូចត្រឹម ១២០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវលាត ត្រង់ ប៉ុន្តែក្នុងស្ថានភាពផ្លូវកោង អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ ៤០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ តាមស្ថានភាពដែលមានស្លាកសញ្ញាបង្ហាញប្រាប់តាមដងផ្លូវ។

ការបើកដំណើរការសាកល្បងចាប់ពីថ្ងៃ១ ខែតុលា ឆ្នាំ២០២២នេះ ល្បឿនត្រូវបានកំណត់តាមប្រភេទយានយន្តរួមមាន៖ រថយន្តគ្រួសារ ធុនស្រាល រត់ក្នុងល្បឿនកម្រិតពី ៦០ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ រត់ក្នុងល្បឿនកម្រិតពី ៦០ទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត រត់ក្នុងល្បឿនកម្រិតពី ៦០ទៅ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ ត្រូវចូលរួមប្រកាន់ខ្ជាប់ ការគោរពច្បាប់ ដើម្បីសុវត្ថិភាពរបស់ខ្លួន និងអ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងមានសមត្ថកិច្ច។ ក្នុងករណីអ្នកបើកបរបើកលើសល្បឿនកំណត់នោះ នគរបាលចរាចរណ៍ដែលប្រចាំការនៅទីនោះ នឹងធ្វើការណែនាំ ពិន័យអន្តរកាល ព្រមទាំងកាត់ពិន្ទុ ឬឈានទៅដកហូតបណ្ណបើកបរតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង