ប្រធានកីឡាអូឡាំពិកបង្ហាញលក្ខខណ្ឌសម្រាប់ជនជាតិរុស្ស៊ីក្នុងការត្រឡប់ទៅលេងកីឡាអន្តរជាតិវិញ
ម៉ូស្គូ៖យោងតាមប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានអោយដឹងថា អត្តពលិករុស្ស៊ីដែលមិនគាំទ្រប្រតិបត្តិការយោធារបស់ប្រទេសក្នុងប្រទេសអ៊ុយក្រែន អាចត្រូវបានទទួលយកត្រឡប់ទៅក្នុងសហគមន៍កីឡាពិភពលោកវិញ។
ក្រុម ក្លឹប និងអត្តពលិករបស់រុស្ស៊ីត្រូវបានផ្អាកពីការចូលរួមក្នុងព្រឹត្តិការណ៍កីឡាភាគច្រើនចាប់តាំងពី IOC បានផ្តល់អនុសាសន៍ដល់សហព័ន្ធកីឡាមួយចំនួននៅចុងខែកុម្ភៈ។
ជនជាតិរុស្ស៊ីបានខកខានព្រឹត្តិការណ៍ជម្រុះមួយចំនួនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ហើយ Bach បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលី Corriere della Sera ថា IOC ត្រូវការ “គិតអំពីអនាគត” ។