ទីក្រុងវ៉ាស៊ីនតោនប៉ុនប៉ងដាក់បញ្ចូលអ៊ុយក្រែនទៅក្នុងអង្គការណាតូ
វ៉ាស៊ីនតោន៖អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បានអោយដឹងថា ការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ចូលអ៊ុយក្រែនទៅក្នុងអង្គការ NATO បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត មិនមែនជាការប្រុងប្រយ័ត្ននោះទេ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងបរទេស អ្នកការទូតជើងចាស់វ័យ ៩៩ ឆ្នាំរូបនេះបានអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមរួមបញ្ចូលសមាជិកទាំងអស់នៃប្លុកសូវៀតដោយមិនរើសអើងនៅក្រោមឆ័ត្ររបស់ខ្លួន បន្ទាប់ពីជញ្ជាំងទីក្រុងប៊ែរឡាំងដួលរលំ ហើយថា “តំបន់ទាំងមូលរវាងកណ្តាលអឺរ៉ុប និងព្រំដែនរុស្ស៊ីបានបើកចំហរដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ”។
លោកបានមានប្រសាសន៍ថា “តាមទស្សនៈរបស់រុស្ស៊ី សហរដ្ឋអាមេរិកបន្ទាប់មកបានព្យាយាមធ្វើសមាហរណកម្មតំបន់ទាំងមូលនេះ ដោយគ្មានករណីលើកលែង ទៅជាប្រព័ន្ធយុទ្ធសាស្ត្រដឹកនាំដោយអាមេរិក” ដោយបន្ថែមថា ការអភិវឌ្ឍន៍នេះជាមូលដ្ឋានដក “ខ្សែក្រវ៉ាត់សុវត្ថិភាព” ជាប្រវត្តិសាស្ត្ររបស់រុស្ស៊ី។