ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមក្នុងពិធីបុណ្យសព និងបូជាសព មហាឧបាសិកា ទឹម អ៊ីន ជំនួយការផ្ទាល់សម្តេច សាយ ឈុំ
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហែម ខន សមាជិក ព្រឹទ្ធសភា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត ឯកឧត្តមលោកជំទាវ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រធានមន្ទីរជុំវិញខេត្ត ញាតិមិត្តជិតឆ្ងាយ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព និង បូជាសព មហាឧបាសិកា ទឹម អ៊ីន ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។