នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីចំណាត់ការ របស់ក្រុមប្រតិបត្តិការណ៍ត្រួតពិនិត្យជនបរទេស នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីចំណាត់ការរបស់ក្រុមប្រតិបត្តិការណ៍ត្រួតពិនិត្យជនបរទេសនៅខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ និងមន្រ្តីជំនាញពាក់ព័ន្ធ។