ការផ្ទុះរោងចក្រជីនៅអ៊ូសបេគីស្ថាន
អ៊ូសបេគីស្ថាន៖ការផ្ទុះដ៏ធំមួយបានកើតឡើងនៅរោងចក្រជីអាសូតធំជាងគេទីពីររបស់អ៊ូសបេគីស្ថាន ដែលផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី អ៊ុយក្រែន អ៊ីរ៉ង់ ទួរគី អេមីរ៉ាតអារ៉ាប់រួម និងអូស្ត្រាលីក្នុងទីក្រុង Chirchik ជិតរដ្ឋធានី Tashkent ។
មានសេចក្តីរាយការណ៍ថា ដំបូងឡើយ អគ្គីភ័យបានឆាបឆេះរោងចក្រគីមី Maxam-Chirchik ប្រហែលម៉ោង ៨:៣០ នាទីព្រឹកថ្ងៃអង្គារ ប៉ុន្តែមូលហេតុនៃការសង្គ្រោះបន្ទាន់កំពុងត្រូវបានស៊ើបអង្កេត។ មិនទាន់មានអ្នករងគ្រោះត្រូវបានគេរាយការណ៍នៅឡើយទេ ខណៈក្រុមអ្នកជួយសង្គ្រោះបន្តធ្វើការនៅនឹងកន្លែង។