ផ្ទុះអាវុធក្នុងពន្ធនាគារអេក្វាឌ័រ បណ្ដាលឲមនុស្សស្លាប់ ១៥នាក់ របួស ២០នាក់
បរទេស៖អាជ្ញាធរអេក្វាឌ័របានរាយការណ៍ពីការប៉ះទង្គិចគ្នាក្នុងពន្ធនាគារយ៉ាងសាហាវដោយកាំភ្លើង និងកាំបិត ដែលបានបណ្តាលឲ្យអ្នកទោសយ៉ាងតិច ១៥ នាក់ស្លាប់ និង ២០ នាក់ទៀតរងរបួស ខណៈដែលភ្នាក់ងារកំពុងបន្តស្វែងរកកន្លែងសម្រាប់សាកសព។
ក្រុមមន្ត្រីបានស្តីបន្ទោសអំពើហឹង្សាដ៍សាហាវនៅពន្ធនាគារ Latacuunga ចម្ងាយ ៨០ គីឡូម៉ែត្រ (៥០ ម៉ាយ) ពីរដ្ឋធានី Quito ទៅក្រុមជួញដូរគ្រឿងញៀនដែលកំពុងប្រយុទ្ធដើម្បីចែកចាយអំណាច។
ប្រព័ន្ធពន្ធនាគាររបស់ប្រទេសអេក្វាឌ័រត្រូវបានរចនាឡើងដើម្បីផ្ទុកឧក្រិដ្ឋជនចំនួន ៣០,០០០ ប៉ុន្តែត្រូវបានប្រមូលផ្តុំដោយអ្នកទោសចំនួន ៣៥,០០០ នាក់គិតត្រឹមខែមុន។ នៅឆ្នាំ ២០២១ ប្រហែល ៣១៦ នាក់ត្រូវបានសម្លាប់នៅក្នុងពន្ធនាគាររបស់ប្រទេស ជាមួយនឹងការស្លាប់ចំនួន ៩០ ត្រូវបានកត់ត្រារហូតមកដល់ពេលនេះ។