ឯកឧត្តម គង់ ភោគ ទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម ចន ឡាម ឯកអគ្គរាជទូតអង់គ្លេសប្រចាំអាស៊ាន
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម ចន ឡាម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន។
កិច្ចប្រជុំបានផ្តោតលើភាពជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការនានារវាងអាស៊ាននិងចក្រភពអង់គ្លេស ស្ថិតក្រោមសសរស្តម្ភទាំង៣របស់អាស៊ាន។