ឯកឧត្តម ពេជ្រ ជីវ័ន អញ្ជើញចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋទទួលរងគ្រោះរលំផ្ទះ ដោយខ្យល់កន្ត្រាក់
ភ្នំពេញ៖ ឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា រួមជាមួយក្រុមការងារចុះជួយស្រុកពាមជរ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលទទួលរងគ្រោះរលំផ្ទះដោយខ្យល់កន្ត្រាក់ នៅភូមិតាពូង ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម និងក្រុមការងារ បាននាំយកសម្ភារៈមួយចំនួនទៅចែកជូនក្រុមគ្រួសាររងគ្រោះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មី ទឹកបរិសុទ្ធ ត្រីខ អំបិល ប្រេងឆា សារុង ក្រមា សាប៊ូ និងថវិកាចំនួន ៣០មុឺនរៀល ៕