សហរដ្ឋអាមេរិក ដាក់ពង្រាយនាវាផ្ទុកយន្តហោះ កងទ័ពជើងទឹកកម្រិតខ្ពស់បំផុត
សហរដ្ឋអាមេរិក៖ កងទ័ពជើងទឹកអាមេរិកបានដាក់ពង្រាយនាវាផ្ទុកយន្តហោះទំនើបបំផុតរបស់ខ្លួនគឺ USS Gerald Ford កាលពីថ្ងៃអង្គារ ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយសម្ព័ន្ធមិត្តនៅមហាសមុទ្រអាត្លង់ទិក និងសមុទ្រមេឌីទែរ៉ាណេ។
នាវានេះគឺជានាវាផ្ទុកយន្តហោះថ្មីដំបូងគេដែលរចនាដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ ទសវត្សរ៍ ហើយជាក់ស្តែងមានថាមពលអគ្គិសនីបីដងនៃនាវាផ្ទុកយន្តហោះ Nimitz-class ។
ការដាក់ពង្រាយនេះនឹងមាននាវាចំនួន ២០ និងយន្តហោះចំនួន ៦០ មកពីសហរដ្ឋអាមេរិក កាណាដា ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ និងស៊ុយអែត។