**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”

បទវិភាគ៖ អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណា ក៏មានភាពជិតស្និទ្ធ និងអាចចាប់ដៃគ្នាបង្កើតអនាគតដ៏ល្អបវរដែរ

ព្រឹកព្រលឹមថ្ងៃទី១ ខែតុលា ពិធីបង្ហូតទង់ជាតិយ៉ាងឱឡារិកបានប្រារព្ធធ្វើនៅទីលានTian Anmen ក្រុងប៉េកាំង រដ្ឋធានីប្រទេសចិន ដើម្បីអបអរសាទរខួបទី៧៣នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រួមទាំងអស់មានអ្នកក្រុងចំនួន២សែន១ម៉ឺន ៨ពាក់នាក់បានទៅទស្សនាពិធីបង្ហូតទង់ជាតិនៅទីលានTian Anmen នៅពេលព្រឹកព្រលឹម នេះក៏ជាកិច្ចចាប់ផ្តើមនៃវិស្សមកាលថ្ងៃបុណ្យជាតិ ដែលត្រូវគេហៅថាសប្តាហ៍មាសផងដែរ ។ ក្នុងវិស្សមកាលថ្ងៃបុណ្យជាតិ វិថីតូចធំ សហគមន៍និងសួនច្បារនៃតំបន់នានារបស់ប្រទេសចិន សុទ្ធតែតុបតែងលំអដោយផ្កាគ្រប់ប្រភេទដែលរីកស្គុសស្គាយ ប្រជាជនចិនក៏នាំគ្នាចេញពីផ្ទះទៅដើរលេងកំសាន្ត ប្រកបដោយសប្បាយរីករាយនិងសិរីមង្គលនៅថ្ងៃបុណ្យជាតិ ។


រីឯនៅកម្ពុជាដែលឆ្ងាយពីប្រទេសចិនរាប់ពាន់គីឡូម៉ែត្រវិញ ប្រជាជនក៏មានក្ដីសប្បាយរីករាយដែរ ។ នៅថ្ងៃទី១ ខែតុលា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលសាងសង់និងដំណើរការដោយក្រុមហ៊ុនចិន និងជាគម្រោងរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង នេះជាផ្លូវល្បឿនលឿនទីមួយនៃប្រទេសកម្ពុជា ។ ពេលមុននេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះវីដេអូឃ្លីបតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយផ្លូវល្បឿនលឿននេះទៅកាន់ប្រជាជនកម្ពុជា គ្រាន់តែក្នុងមួយថ្ងៃក៏មានប្រជាជនលើសពី១លាននាក់បានចូលមើលវីដេអូនេះ ។ ប្រជាពលដ្ឋកម្ពុជាជាច្រើនបាននាំគ្នាខនមិនថា កាលពីមុន គ្រាន់តែអាចមើលឃើញផ្លូវល្បឿនលឿនដ៏អស្ចារ្យនិងស្អាតនៅបរទេស ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាយើងក៏មានដែរ !
និយាយចំពោះកម្ពុជា ការដាក់ឱ្យប្រើប្រាស់នៃផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានអត្ថន័យប្រកបដោយប្រវត្តិសាស្ត្រ ការនេះមិនគ្រាន់តែអាចផ្តល់ភាពងាយស្រួលដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏មានសង្ឃឹមបន្ថែមឱកាសការងារលើសពី១ម៉ឺនដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាជំរុញការវិនិយោគនិងការប្រើប្រាស់នៃបណ្តាខេត្តនៅតាមផ្លូវនេះ និងរំញោចការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចនៃតំបន់ភាគនិរតីកម្ពុជា រហូតដល់កម្ពុជាទាំងមូលផងដែរ ។ “ការដែលជូនត្រីទៅឱ្យគេ ក៏បង្រៀនឱ្យគេចេះចាប់ត្រី” ទស្សនៈអភិវឌ្ឍ បច្ចេកទេសសាងសង់និងរូបមន្តគ្រប់គ្រងរបស់ចិនជាដើម បាននាំមកនូវអំណោយផលជាច្រើនដល់កម្ពុជា ហើយក៏ធ្វើឱ្យប្រជាជនកម្ពុជាមានជំនឿចិត្តកាន់តែច្រើនដល់ការអភិវឌ្ឍរបស់ប្រទេសខ្លួនផងដែរ ។


មិនត្រឹមតែកម្ពុជាតែប៉ុណ្ណោះទេ បទពិសោធន៍របស់ការអភិវឌ្ឍចិន ក៏គួរឱ្យបណ្តាប្រទេសនានាលើពិភពលោកយកទៅសិក្សារៀនសូត្រសម្រាប់ស្វែងរកផ្លូវអភិវឌ្ឍរបស់ប្រទេសខ្លួនផងដែរ ។ ក្នុងរយៈពេល៧៣ឆ្នាំ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប្រទេសចិនបានប្រែពីប្រទេសដ៏ក្រីក្រនិងអន់ថយ ក្លាយទៅជាប្រទេសមានកម្លាំងជាក់ស្តែងខ្លាំងក្លាបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលស័ក្តិសមនឹងការរស់នៅបំផុតនៅលើពិភពលោកផងដែរ ។ ជាពិសេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្លាំងជាក់ស្តែងលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេស កម្លាំងជាតិចម្រុះនិងឥទ្ធិពលអន្តរជាតិរបស់ប្រទេសចិនបានកើនឡើងឥតឈប់ឈរ ។ ប្រទេសចិនបាននិងកំពុងដើរដោយល្បឿនលឿនតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាព ប្រសិទ្ធភាព យុត្តិធម៌ និរន្តរភាពនិងសុវត្ថិភាពថែមទៀត ។
ការអភិវឌ្ឍរបស់ចិនមិនឃ្លាតចេញពីពិភពលោក ការអភិវឌ្ឍរបស់ពិភពលោកក៏មិនអាចឃ្លាតពីប្រទេសចិនដែរ ។ ទស្សនៈស្តីពីការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិដែលប្រទេសចិនបានលើកឡើងនោះ បានទទួលការទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ ហើយត្រូវបានដាក់បញ្ចូលក្នុងសេចកី្តសម្រេចចិត្តរបស់អង្គការសហប្រជាជាតិជាច្រើនលើកផងដែរ ។ បច្ចុប្បន្ននេះ ការអភិវឌ្ឍសកលនិងសន្តិភាពនៅលើពិភពលោកបាននិងកំពុងប្រឈមនឹងភាពមិនប្រាកដប្រជានិងអស្ថិរភាពកាន់តែច្រើន ថែមទាំងការរីករាលដាលនៃជំងឺកូវីដ១៩ក៏នៅតែគំរាមកំហែងដល់អាយុជីវិតនិងសុខភាពរបស់មនុស្សជាតិដដែល ដូច្នេះ ដើម្បីជំរុញការអភិវឌ្ឍសកលជានិរន្តរភាព និងទប់ទល់នឹងបញ្ហាសន្តិសុខលើពិភពលោកដែលពិបាកដោះស្រាយ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍសកលនិងគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកលដោយទាន់ពេលវេលា ក្នុងន័យរួមចំណែកគម្រោងចិនលើវិស័យការរៀបចំចាត់ចែងកិច្ចការអភិវឌ្ឍនិងសន្តិសុខដោយប្រើប្រាស់ចក្ខុវិស័យកាន់តែទូលាយ ។
គំនិតផ្តួចផ្តើមដែលប្រទេសចិនបានលើកឡើងទាំងនេះបានឆ្លើយតបយ៉ាងខ្លាំងនូវតម្រូវការជាបន្ទាន់នៃបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ដែលចង់ពន្លឿនការជំរុញការងើបឡើងវិញសេដ្ឋកិច្ចបន្ទាប់ពីបញ្ចប់កូវីដ១៩ ការបង្កើនការតភ្ជាប់គ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍និងការប្រាស្រ័យទាក់ទងខាងគោលនយោបាយជាមួយប្រទេសចិន ព្រមនិងបង្កើតវេទិកាសហប្រតិបតិ្តការអភិវឌ្ឍន៍និងយន្តការរយៈពេលវែង ប្រការទាំងនេះមិនត្រឹមតែអាចសម្រេចបាននូវការបំពេញបន្ថែមឧត្តមភាពដល់គ្នាទៅវិញទៅមក និងចែករំលែកសមិទ្ធផលជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងក៏អាចបំពេញបន្ថែមនូវកម្លាំងចលករដល់ការអភិវឌ្ឍជាសកលទៀតផង ។

ដូចកម្ពុជាអ៊ីចឹងដែរ នៅលើពិភពលោក ប្រទេសជាច្រើនមានជំនឿចិត្តចំពោះអនាគតអភិវឌ្ឍន៍របស់ចិន ហើយរីករាយបង្កើតសហគមន៍រួមវាសនាតែមួយជាមួយប្រទេសចិនដែលមានភាពកាន់តែស្អិតល្មួត ។ នៅលើពិភពលោកដែលកំពុងស្ថិតក្នុងភាពរង្គោះរង្គើនិងបម្រែបម្រួល ប្រទេសចិនកំពុងនាំមកនូវភាពប្រាកដប្រជាដ៏មានតម្លៃពន់ពេក ។ “អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណា ក៏មានភាពជិតស្និទ្ធដែរ” មិត្តភក្តិរបស់ប្រទេសចិនក៏នឹងកាន់តែច្រើនឡើងៗដែលបានប្រមូលផ្តុំទៅជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ដើម្បីរួមគ្នាបង្កើតអនាគតកាន់តែល្អបវររបស់មនុស្សជាតិ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង