**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ

អភិបាលរងខេត្តកណ្ដាល ជួបប្រជុំជាមួយក្រុមការងារ នៃអនុគណៈកម្មការបច្ចេកទេស ក្នុងការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ នាថ្ងៃទី២២-២៣ តុលា ខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេសរៀបចំការប្រណាំងទូក នៅព្រឹកថ្ងៃ៦ ខែតុលា ឆ្នាំ២០២២នេះ ជួបប្រជុំជាមួយក្រុមការងារ នៃអនុគណៈកម្មការបច្ចេកទេស ក្នុងការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ២២-២៣ ខែតុលា ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមផែនការគ្រោងទុក។

ថ្លែងនៅក្នុងកិច្ចនេះ ឯកឧត្តម ប៊ុន ផេង បានណែនាំដល់ សមាជិកនៃអនុគណៈកម្មការទាំងអស់ត្រូវត្រៀមនូវរាល់ក្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងបទបញ្ជាផ្ទៃក្នុងនៃការប្រណាំងទូក ដើម្បីផ្សព្វផ្សាយដល់ កីឡាករ-កីឡាការិនីដែលចូលរួមប្រណាំងទូកឱ្យបានយល់ច្បាស់ និងចូលរួមអនុវត្តដោយការទទួលត្រូវខ្ពស់ ត្រូវរៀបចំប្រវត្តិទូកដែលមកចូលរួមទាំងអស់ ជូនទៅគណៈមេប្រយោគថ្នាក់ជាតិ ដើម្បីធ្វើអត្ថាធិប្បាយក្នុងពិធីអុំទូកនេះឱ្យប្រព្រឹត្តទៅប្រកបដោយភាពរលូន ពិសេសត្រូវត្រៀមធ្វើរបាយការណ៍លទ្ធផល ជូនប្រធានគណៈកម្មការ និងអភិបាលខេត្តឱ្យបានទាន់ពេលវេលា ពីចំណាត់ថ្នាក់របស់ទូកនីមួយៗ ដោយបែងចែកចំណាត់ថ្នាក់ ទូកលឿន មធ្យម ទូកគូពិសេស និងទូកខ្នាតអន្តរជាតិ ។

ជាងនេះទៅទៀត ឯកឧត្តម បានជំរុញដល់ក្រុមការងារទាំងអស់ត្រូវសហការជាមួយគណៈមេប្រយោគថ្នាក់ជាតិ ដើម្បីសម្របសំរួលបច្ចេកទេស និងត្រួតពិនិត្យឧបករណ៍សម្ភារៈសម្រាប់បម្រើក្នុងពិធីប្រណាំងទូកកុំឱ្យមានការថ្លោះធ្លោយដោយប្រការណាមួយ ត្រូវត្រៀមចាត់តាំងតំណាងកីឡាករ-កីឡាការនី ដែលត្រូវឡើងទទួលអំណោយពីគណៈអធិបតី ដោយត្រៀមលក្ខណៈសម្បត្តិជាមុន គោរពបានវិន័យ សីលធម៌ថ្លៃថ្នូរ ជៀសវាងភាពយឺតយ៉ាវ ឬបាត់សណ្ដាប់ធ្នាប់ជាដើម។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់អនុគណៈកម្មការបច្ចេកទេស ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ហើយការងារដែលសំខាន់មួយទៀតនោះ គឺត្រូវរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការដែលត្រូវប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីពន្លឿនលើការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល និងជាអនុប្រធានអនុគណៈកម្មការបច្ចេកទេសបានឱ្យដឹងថា គិតមកត្រឹមពេលនេះ មានទូកចូលរួមកើនដល់ ៨៩ទូក ក្នុងនោះមានទូកអុំបុរសចំនួន ៤៤ទូក ទូកចែវបុរសចំនួន ៦ ទូក ទូតខ្នាតអន្តរជាតិផ្នែកបុរសចំនួន ៣៦ទូក ទូតខ្នាតអន្តរជាតិផ្នែកនារីចំនួន ៣ទូក ៕

អត្ថបទដែលជាប់ទាក់ទង