កម្ពុជា-ថៃ ជួបពិភាក្សាការងារដើម្បីទប់ស្កាត់ ពលករឆ្លងដែនខុសច្បាប់ បញ្ហាគ្រឿងញៀន ទំនិញឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ
ភ្នំពេញ៖ លោកវរសេនីយ៍ទោ ញ៉ឹក គង្គា ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកទ្វារតំបន់អូររំដួល និងលោកវរសេនីយ៍ត្រី ហ៊ឹង អួក ប៉ូលីសប៉ុស្តិ៍ប្រចាំច្រកទ្វារតំបន់អូររំដួល នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោកអនុនាវីទោ វាត់ឆះរ៉ះ ផនអិនជៃ មេបញ្ជាការ កងរយថៃដែលទើបផ្លាស់ប្ដូរថ្មី នៅចំណុចTV(151.662) កងរយ៥២៦ ស្ថិតនៅភូមិ សាប់តារី ឃុំធុងកាណាន ស្រុកសយដាវ ខេត្តចន្ទបុរី ទល់មុខច្រកទ្វារតំបន់អូររំដួល។
កិច្ចពិភាក្សានោះធ្វើឡើងក្នុងន័យជួយទប់ស្កាត់ ពលករឆ្លងដែនខុសច្បាប់ បញ្ហាគ្រឿងញៀន ទំនិញឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងជួយសម្រួលដល់ប្រជាពលរដ្ឋចេញនិងចូលដោះដូរទំនិញឱ្យកាន់តែមានភាពងាយស្រួល៕