ក្រុមការងារយែនឌ័រក្រសួងការពារជាតិ និងសប្បុរសជន អញ្ជើញសួរសុខទុក្ខ យោធិននារី ទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល
ភ្នំពេញ៖ លោកជំទាវឧត្ដមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកជំទាវសប្បុរស ឧកញ៉ា វណ្ណ លុយ ទៀង ថៃ ព្រមទាំងក្រុមការងារយែនឌ័រ ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ កងទ័ពជើងគោក និងយោធភូមិភាគពិសេស នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានចុះមកសួរសុខទុក្ខ និងសំណេះសំណាលជាមួយយោធិននារី និងបុគ្គលិកនារីបំរើការអនាម័យ ទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល។
ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខនេះធ្វើឡើងនៅទីបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយទទួលបានស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតមបន់ប្រតិបត្តិការសឹករងកណ្តាល និងលោកជំទាវ រួមជាមួយនិងលោកមេបញ្ជាការរង លោកនាយសេនាធិការ ជាច្រើនរូប។
ថ្លែងនៅក្នុងកិច្ចសំណេះសំណាល់ និងរាយការជូន គណៈប្រតិភូ ឯកឧត្តម មេបញ្ជាការបានបង្ហាញពីការស្វាគមន៍ និងអរគុណចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកសួរសុខទុក្ខយោធិននារី ដែលកំពុងបំពេញការងារនៅក្នុងអង្គភាព តំបន់ប្រតិបត្តិការសឹករងកណ្តាលនេះ ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម ក៏បានលើកឡើងពីការយកចិត្តទុក្ខដាក់ខ្ពស់ទៅលើកិច្ចការងារយែនឌ័រ ដែលត្រូវបានអង្គភាព តែងតែគិតគូជាប់ជាប្រចាំ ពិសេសគឺសុខ ទុក្ខ របស់កងកម្លាំងជានារី ។ជាមួយគ្នានេះផងដែរ យោធិននារី របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក៏បាននិងកំពុងធ្វើការនៅក្នុងតួនាទីសំខាន់ៗនៅក្នុងអង្គភាព ដែលទាំងអស់នេះគឺជាការឆ្លុះបញ្ជាំងពីការយកចិត្តទុក្ខដាក់ខ្ពស់ទៅលើកិច្ចការងារយែនឌ័រ គឺធ្វើការដោយស្មើរភាព ទៅតាមសមត្ថភាពការងារ ។
លោកជំទាវឧត្ដមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ មិនភ្លេចពីការអរគុណសន្តិភាព និងនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ទើបនាំមកនូវសុខសន្តិភាពដល់បច្ចុប្បន្ននេះ។
លោកជំទាវក៏បានលើកយកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត “ត្រូវយកចិត្តទុកដាក់ដល់យោធិនចូលនិវត្តន៍ និងទទួលកូនយោធិនដែលមានសមត្ថភាពឲ្យចូលបំរើការងារ តាមរយៈការប្រឡង”។
លោកជំទាវក៏បានកោតសរសើរដល់ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាលដែលខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ ក្នុងការយកចិត្តទុកដាក់ដល់យោធិននារី និងគ្រួសារយោធិន។លោកជំទាវក៏បានផ្ដាំផ្ញើដល់យោធិនទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ និងត្រូវមានអនាម័យជាប្រចាំ ត្បិតជំងឺកូវីដ-១៩ មិនទាន់ទៅណាអស់ទេ ។
ក្រោយពីសំណេះសំណាលរួច លោកជំទាវ តុប សារ៉ន ក៏មិនភ្លេចអរគុណដល់លោកជំទាវសប្បុរស ជាពិសេស លោកជំទាវ ឧកញ៉ា វណ្ណ លុយ ទៀង ថៃ ដែលតែងតែជួយឧបត្ថម្ភដល់កងទ័ពគ្រប់អង្គភាពដែលត្រូវការលោកជំទាវឲ្យជួយ។
ក្នុងឱកាសអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខនេះដែរ លោកជំទាវឧកញ៉ា បានចូលរួមឧបត្ថម្ភថវិកា ១.៦៥០$ សំរាប់ដាក់លូចំនួន ១៦៥ លូ ហើយ លោកជំទាវ តុប សារ៉ន ក៏បានឧបត្ថម្ភចំនួន១៥០ ដុល្លារ ក្នុងការដាក់លូផងដែរ។
ជាមួយគ្នានេះ លោកជំទាវ ឧកញ៉ា ក៏បាន ធ្វើការចែកជូនថវិកា ដល់ យោធិននារី និងបុគ្គលិកនារីបំរើការអនាម័យ សរុប ២១នាក់ ក្នុងមួយនាក់ទទួលបាន ទឹកពិសាអេរ៉ូទិចមួយកេស មី ២យួរ ត្រីខ១យួរ សារ៉ុង១ ក្រមា១ និងថវិកាចំនួន៥០.០០០ រៀល និងយោធិននារីឈឺ ថវិកា២០០.០០០ រៀល រួមជាមួយនិងទឹកដោះគោ២យួរ ទឹកផ្លែឈើ១កេស , មេបញ្ជាការរង ចំនួន៥ នាក់ ក្នុង១នាក់៥០.០០០ម៉ឺនររៀល សំរាប់យោធិនបុរស ចំនួន៧៥នាក់ ក្នុង ១នាក់ ២០.០០០ រៀល ផងដែរ ៕