**សម្ដេចធិបតី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**ទើបចប់ទស្សនកិច្ចផ្លូវរដ្ឋ ឥឡូវដល់ទស្សនកិច្ចផ្លូវការ ឈ្វេងយល់ពីពិធីការបន្តទៀត!**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ

មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃ មន្ទីរបរិស្ថានខេត្តព្រះសីហនុ និងកោះកុង ៤០នាក់ បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដើម្បីចូលរួមប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្រុមការងារប្រឆាំងការ សម្អាតប្រាក់នៃក្រសួងបរិស្ថានបានបន្តបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់ចំនួន ៤០នាក់មកពីមន្ទីរបរិស្ថានខេត្តព្រះសីហនុនិងខេត្តកោះកុង។

វគ្គបណ្តុះបណ្តាលនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន និងដោយមានការអញ្ជើញចូលរួមពីមន្ត្រី
ជំនាញផ្សេងទៀតដើម្បីបង្កើនសមត្ថភាពមន្ត្រីក្នុងការចូលរួមប្រឆាំងនឹងការសម្អាតប្រាក់។

បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងបរិស្ថានមានមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់សរុប ១ ៤២២ នាក់។ បន្ថែមលើការបណ្តុះបណ្តាលសម្រាប់មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង និងខេត្តព្រះសីហនុនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នេះ ខេត្តដែលមានតំបន់ការពារធម្មជាតិចំនួន ១៨ ដែលមន្ត្រីនគរបាលយុត្តិធម៌និងមន្ត្រីអនុវត្តច្បាប់សរុបចំនួនជិត ១០០០រូប ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្នុងបទល្មើសធនធានធម្មជាតិពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វព្រៃខុសច្បាប់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការស៊ើបអង្កេតនិងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងក្របខណ្ឌដែនសមត្ថកិច្ចក្រសួងបរិស្ថាន ជាផ្នែកមួយនៃការពង្រឹងយន្តការ និងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួង ក្នុងការចូលរួមជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងប្រឆាំងហិរញ្ញប្បទាននាំឱ្យរីកសាយភាយអាវុធមហាប្រល័យ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កិច្ចការប្រឆាំងការសម្អាតប្រាក់ជាការងារដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើរដំណាលគ្នា ជាមួយការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថាក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដកកម្ពុជាចេញពីបញ្ជីប្រផេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថានជាប្រតិបត្តិករមួយយ៉ាងសំខាន់ ចូលរួមជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្តីពីការប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីកសាភាយអាវុធមហាប្រល័យ។

ឯកឧត្តមបានគូសបញ្ជាក់ថាការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលយុត្តិធម៌ ជាការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ក្រសួងបរិស្ថាន ដែលជាផ្នែកមួយនៃការពង្រឹងយន្តការការងារ និងប្រព័ន្ធការងារក្នុងការប្រឆាំងការសម្អាតប្រាក់ដែលធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ក្នុងក្របខណ្ឌក្រសួងបរិស្ថាន ៕

អត្ថបទដែលជាប់ទាក់ទង