អភិបាលខេត្តកំពង់ចាម ចុះពិនិត្យសស្ថានភាពជំនន់ទឹកភ្លៀង ដែលបានរងការជន់លិចកំណាត់ផ្លូវជាតិលេខ៧ ចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ
ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន ននិងមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យសស្ថានភាពជំនន់ទឹកភ្លៀងដែលបានរងការជន់លិចកំណាត់ផ្លូវជាតិលេខ៧ ចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក្រុមការងារកាយប្រឡាយកាត់ផ្លូវជាតិ ដេីម្បីដាក់លូរំដោះទឹកចេញកុំឱ្យមានការជន់លិច។
គូរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ពេលនេះមិនអាចធ្វេីដំណេីរឆ្លងកាត់បានទេ ត្រូវផ្អាកចរាចរណ៍មួយរយៈសិន ចំពោះរថយន្តធន់ធ្ងន់ ៕