**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»**ធនាគារកណ្តាលចិនផ្អាកការទិញប័ណ្ណរតនាគារ**លោក ព្រំ ឆាត៖ ខេត្តកណ្តាលបានប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋបាន ៤៣៧, ៨៣៤ក្បាលដី**UN៖ សេដ្ឋកិច្ចពិភពលោកព្យាករណ៍ថានឹងកើនឡើង ២.៨% នៅឆ្នាំ២០២៥**ឯកឧត្តម អឿង ចន្ថា ចុះផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងពីបរិមាណទឹក ការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្នុងអាងស្ទឹងដល់ប្រជាកសិករ ក្នុងខេត្តតាកែវ**អាត្រាអ្នកឈឺ និងស្លាប់ ដោយសារជំងឺគ្រុនឈាមនៅឆ្នាំ២០២៤ មានការថយចុះជាងឆ្នាំ២០២៣**NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ នាំយកឱកាសការងារថ្មី ១ ៣៦៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យនេះ**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅឃុំស្តើងជ័យ ស្រុកជើងព្រៃ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា**អាជ្ញាធរ ទន្លេសាប បង្ហាញពីបញ្ហាប្រឈម ៧ចំណុច និងទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៥  ចំនួន៦ចំណុច**NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ នាំយកឱកាសការងារថ្មី ១ ៣៦៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យនេះ**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**លទ្ធផលកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣

ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន ជួបប្រជុំពិភាក្សាការងារជាមួយ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល EU

ភ្នំពេញ៖​ នៅអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Charlina Vicheva អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល (EU, Director General, Directorate-General for Marine Affairs and Fisheries – DG MARE)។

ជំនួបពិភាក្សាដ៏មានសារសំខាន់នេះ មានគោលបំណង៖

១- រាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្លើយតបទៅនឹងអនុសាសន៍ទាំង ១១ ចំណុចរបស់អគ្គនាយកដ្ឋានកិច្ចការសមុទ្រ ដែលបានផ្តល់ដល់រដ្ឋបាលជលផលកម្ពុជាអនុវត្តន៍។

២- ការពិភាក្សាជាមួយអគ្គនាយក DG MARE ផ្តោតទៅលើការ ឲ្យ DG MARE ដកកាតក្រហមចេញពីកម្ពុជា ដោយយោងតាមលទ្ធផលនៃកិច្ចសហប្រតិបត្តិរួមគ្នាកន្លងមក ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យជលផលកម្ពុជា តាមរយៈកម្មវិធីកំណើនបៃតង និងសេដ្ឋកិច្ចខៀវ របស់សហភាពអឺរ៉ុប ២០២១-២០២៧។

៣- ពិនិត្យលើរបាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពស្តីពី “ការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ (Illegal, Unreported or Unregulated Fishing, IUU”។

ជាបឋម ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណ:កម្មការសហភាពអឺរ៉ុប តាមរយ:លោកជំទាវជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជល ផល ដែលបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការជួយអភិវឌ្ឍន៍វិស័យជលផលកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ដ្រីមានសង្ឃឹមថា សហភាពអឺរ៉ុបនឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមទាំងអនុវិស័យជលផលផងដែរ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកជំទាវអំពីដំណើរការសកម្មភាពនៃការអនុវត្តលក្ខខណ្ឌចាំបាច់ទាំង ១១ចំណុច ដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផលកម្ពុជា ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

លោកជំទាវអគ្គនាយកបានវាយតម្លៃខ្ពស់លើលទ្ធផលដែលកម្ពុជាសម្រេចបាន ហើយសហភាពអឺរ៉ុបក៏បានបញ្ជាក់ថា នឹងនៅតែបន្តធ្វើ ភាពជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាទាំងលើវិស័យកសិកម្ម រួមទាំងអនុវិស័យជលផលផងដែរ។ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់កម្ពុជាក្នុងការនាំចេញផលិតផលជលផលមកកាន់ទីផ្សារអឺរ៉ុបនាពេលអនាគត លោកជំទាវបានបង្ហាញឆន្ទ:គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តកិច្ចការសំខាន់ៗចាំបាច់មួយចំនួនទាំងគោលនយោបាយ បទដ្ឋានគតិយុត្ត និងលក្ខណបច្ចេកទេស ដើម្បីធ្វើឲ្យស្របតាមលក្ខខណ្ឌតម្រូវរបស់គណ:កម្ម ការសហភាពអឺរ៉ុបទាក់ទងទៅនឹងគុណភាព សុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ។

ពាក់ព័ន្ធនឹងប្រធានបទលើកចេញនូវកាតក្រហមនេះ លោកជំទាវបានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា សហភាពអឺរ៉ុបរីករាយ និងបន្តគាំទ្រភាគីកម្ពុជាជានិច្ច ទាំងហិរញ្ញប្បទាន បច្ចេកទេស ជាពិសេសការងារគ្រប់គ្រង និងការតាមដានការអនុវត្តនានា ដើម្បីរួមគ្នាបំបាត់ចោលនៃការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ពីដែនសមុទ្រកម្ពុជា និងនៅដែនសមុទ្រអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកជំទាវបានបន្ថែមថា គឺដើម្បីធានាបាន ដល់ការការពារធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជំហរ របស់កម្ពុជាក្នុងការសហការជាមួយ សហភាពអឺរ៉ុបដើម្បីឈានទៅសម្រេចការងារនេះ ជាពិសេសនាពេលដែលច្បាប់ ស្តីពីជលផលថ្មីបានចូលជាធរមាន នាពេលឆាប់ៗខាងមុននេះ។ មួយវិញទៀត មន្ត្រីជំនាញទាំងសងខាង រួមជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ត្រូវបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ដើម្បីជាប្រយោជន៍ដល់ការ អភិវឌ្ឍវិស័យជលផលកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង