រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម សុង តុងហាប់រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការ ឃោសនាផ្សព្វផ្សាយតាំងពិព័រណ៍សមិទ្ធផលនានា និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ក្រុមតន្ត្រីចល័តពេលថ្ងៃ ម្ហូបអាហារ និងតុបតែងលម្អក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ កាលពីថ្ងៃទី៧ ខែ តុលា ឆ្នាំ ២០២២ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យបច្ចុប្បន្នភាពការងាររបស់ក្រុមការងារនីមួយៗ នៃអនុគណកម្មការ ដើម្បីត្រៀម រៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។