ឪពុកអះអាងថា ក្មេងអាយុ៧ឆ្នាំស្លាប់ដោយសារជំងឺបេះដូងនៅដៃទាហានអ៊ីស្រាអែល
អ៊ីស្រាអែល៖ ឪពុក Yasser Suleiman បានអោយដឹងថា ក្មេងប្រុសជនជាតិប៉ាឡេស្ទីន “ស្រែកយំដោយភ័យខ្លាច” និងក្អួតឈាម ខណៈដែលកងទ័ពបានដេញតាមគាត់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឃុំខ្លួនបងប្អូនរបស់គាត់នៅឯផ្ទះ West Bank របស់ពួកគេ។
គាត់បានបន្តថា Rayan ពិតជាភ័យខ្លាចដល់ការស្លាប់ ហើយត្រូវបានគេប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ ទោះបីជាមិនមានបញ្ហាសុខភាពក៏ដោយ។
កងទ័ពអ៊ីស្រាអែលបានអោយដឹងថា ទាហានរបស់ខ្លួនមិនទទួលខុសត្រូវចំពោះសោកនាដកម្មនេះទេ ដែលបានជំរុញឱ្យក្រសួងការបរទេសសហរដ្ឋអាមេរិកអំពាវនាវឱ្យមានការស៊ើបអង្កេត។