លោក Zelensky កំណត់លក្ខខណ្ឌសម្រាប់ការពិភាក្សាជាមួយរុស្ស៊ី
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបដិសេធមិនចរចារកដំណោះស្រាយសន្តិភាព ដរាបណាលោក វ្ល៉ាឌីមៀ ពូទីន នៅតែជាប្រធានាធិបតីនៃប្រទេសរុស្ស៊ី ដោយបានចេញការទាមទារផ្លាស់ប្តូររបបតាមរយៈបណ្តាញ Telegram ផ្លូវការរបស់គាត់កាលពីថ្ងៃសុក្រ។
ដោយអះអាងថាគាត់ “តែងតែផ្តល់ការរួមរស់ជាមួយរុស្ស៊ីដោយស្មើភាព ស្មោះត្រង់ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌” ហ្សេលេនស្គីបានស្តីបន្ទោសរុស្ស៊ីចំពោះការបរាជ័យនៃការចរចា ដោយទទូចថា “វាមិនអាចទៅរួចទេជាមួយប្រធានាធិបតីរុស្ស៊ីនេះ”។
គាត់បានសរសេរថា “យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយរុស្ស៊ី ប៉ុន្តែ… ជាមួយប្រធានាធិបតីរុស្ស៊ីម្នាក់ទៀត”។ មិនដូចការបង្ហោះ Telegram របស់គាត់ភាគច្រើនទេ អត្ថបទនេះត្រូវបានសរសេរតែជាភាសាអ៊ុយក្រែន ដោយគ្មានការបកប្រែជាភាសាអង់គ្លេសអមជាមួយនោះទេ៕