ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តទីបការាម ហៅវត្តពៅវើយ ស្ថិតនៅស្រុកស្ទោង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អមដំណើរដោយឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តទីបការាម ហៅវត្តពៅវើយ ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។