**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញនិវត្តន៍មកមាតុប្រទេសវិញ ក្រោយបញ្ចប់បេសកកម្មនៅក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាល្ងាចថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញនិវត្តន៍មកមាតុប្រទេសវិញ ក្រោយបញ្ចប់បេសកកម្មនៅក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដើម្បីចូលរួមសមាជលើកទី៥ នៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ (WCCJ) ក្រោមប្រធានបទ “យុត្តិធម៌ធម្មនុញ្ញ និងសន្តិភាព” ដែលបានប្រារព្ធធ្វើនៅទីក្រុងបាលីប្រទេសឥណ្ឌូនេស៊ី ដោយមានគណៈប្រតិភូចូលរួមមកពីប្រទេសចំនួន៩៤ សរុបអ្នកចូលរួមចំនួន៥៨៣នាក់។ សមាជបានបញ្ជាក់សាជាថ្មីអំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការអនុវត្តគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យ, នីតិរដ្ឋ, និងសិទ្ធិមនុស្ស ដែលជាស្នូលនៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ (WCCJ)។
ខ្លឹមសារសរុបសំខាន់ៗក្នុងកិច្ចពិភាក្សាជុំវិញប្រធានបទ “យុត្តិធម៌ធម្មនុញ្ញ និងសន្តិភាព” រួមមាន៖

១- ការអនុវត្តសមត្ថកិច្ចកាន់តែធំទូលាយរបស់តុលាការរធម្មនុញ្ញ រួមមានសមត្ថកិច្ចពាក់ព័ន្ធការ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងការដោះស្រាយវិវាទនៃការបោះឆ្នោត គឺជាការចូលរួមចំណែកមួយដ៏ធំដល់សន្តិភាពសង្គម (Social Peace)។

២- ការការពារសិទ្ធិមនុស្ស គឺជាបុរេលក្ខខណ្ឌសម្រាប់ដំណោះស្រាយវិវាទ និងសន្តិភាព។ តុលាការ ធម្មនុញ្ញ តាមរយៈការការពារនូវសិទ្ធិជាមូលដ្ឋាន និងសេរីភាព បានរួមចំណែកក្នុងការរក្សាលំនឹងសន្តិភាពសង្គម និងពង្រឹងទំនាក់ទំនងដោយសន្តិសហវិជ្ជមានរវាងសមាជិកសង្គម។

៣- ការពិនិត្យប្រក្រតីភាពនៃដំណើរការបោះឆ្នោតរបស់តុលាការធម្មនុញ្ញ និងការធានាឱ្យមានការគោរពរដ្ឋធម្មនុញ្ញដោយគ្រប់តួអង្គរបស់រដ្ឋ គឺជាការជួយពង្រឹងធម្មានុរូបរបស់ស្ថាប័ន និងតំណាងរបស់ប្រជាពលរដ្ឋ ក៏ដូចជាសកម្មភាពផ្សេងៗ។

៤- ការដោះស្រាយវិវាទកម្មដោយតុលាការធម្មនុញ្ញ គឺជាវិធានការបង្ការទុកជាមុនមួយ ក្នុងការរួមចំណែករក្សាសន្តិភាពសង្គម។

៥- ជោគជ័យធំបំផុតក្នុងការរក្សាបាននូវសន្តិភាពសង្គម គឺអាស្រ័យលើជំនឿចំពោះសេចក្តីសម្រេចរបស់ តុលាការធម្មនុញ្ញ ដែលធ្វើការវិនិច្ឆ័យដោយផ្អែកលើគោលការណ៍យុត្តិធម៌ និងសិទ្ធិមូលដ្ឋាន ហើយនេះគឺជាកត្តាអាចឱ្យដោះស្រាយបាននូវបញ្ហា ព្រមទាំងវិវាទនានាក្នុងសង្គម។
គួរបញ្ជាក់ផងដែរថា សន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ (WCCJ) មានសមាជិកចំនួន១១៩ ប្រទេស ជាតុលាការធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ តុលាការកំពូល និងស្ថាប័នប្រហាក់ប្រហែលមកពីទ្វីបអាហ្វ្រិក អាមេរិក អាស៊ី អូស្ត្រាលី/អូសេអានី និងអឺរ៉ុប ហើយក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ (WCCJ) ចាប់ពីឆ្នាំ២០១៤៕

អត្ថបទដែលជាប់ទាក់ទង